Pages

របៀប​ធ្វើ​អក្សរ​គួច​ក្នុង Photoshop


ខាង​ក្រោម​គឺ​ជា​គន្លឹះ​ខ្លះៗ​សំរាប់​ការ​ប្រើ​ប្រាស់​ឧបករណ៏ Horizontal Type Tool និង Pen Tool ដែល​ធ្វើ​អោយ​អក្សរ​របស់​អ្នក​កាន់​តែ​មាន​ភាព​រស់​រវើក​ក្នុង​ការ​រចនា​អក្សរ។ ដូច​នេះ​សូម​អនុវត្តន៏​ដោយ​ខ្លួន ឯង​នូវ​ជំហាន​ខាង​ក្រោម៖


១.បង្កើត​ក្រដាស​ការ​ងារ​ថ្មី​មួយ​ហើយ​ចាក់​ពណ៌(​កូដពណ៌ #0076ad) ខាង​ក្រោម​ជា​ឧទាហរណ៏៖

២.ធ្វើ​ការ​ប្តូរ​ពណ៌ Foreground មុន​ជ្រើស​រើស​យក​ឧបករណ៏ Custom Shape Tool មក​គូស

៣.បន្ទាប់​ពី​ជ្រើស​រើស​ឧបករណ៏ Custom Shape Tool ហើយ​ ត្រូវ​កំណត់​ដូច​ខាង​ក្រោម៖

៤.យក shape នោះ​មក​គូស​លើ​ក្រដាស​ការ​ងារ​របស់​យើង ហើយ​ចុច Ctrl + T ដើម្បី​ធ្វើ​ការ​ពង្រីក​អោយ​ធំ​ យក​ល្អ​គួរ​តែ​ចុច Alt អោយ​ជាប់​នៅ​ពេល​ទាញ​វា​ពង្រីក។

ហើយ​កំណត់​អោយ​បាន​ត្រឹម​ត្រូវ​ចំ​កណ្តាល​ដូច​ខាង​ក្រោម៖

៥.ចូល​ទៅ Layer RasterizeShape អ្នក​និង​មើល​ឃើញ shape នោះ​នៅ​តែ​លើ​ក្រដាស​ការងារ​យើង​តែ​ប៉ុណ្ណោះ

៦.ចូល​ទៅ Filter DistortTwirl... ដូច​ខាង​ក្រោម៖

រូច​កំណត់​ដូច​ខាង​ក្រោម៖

៧.យក​ឧបករណ៏ Pen Tool មក​គូស​អោយ​កោង​តាម​រូប ហើយ​យក​ឧបករណ៏ Horizontal Type Tool មក​ដាក់​អោយ​ចំ​ចំនុច​ទី១ ហើយ​ធ្វើ​ការ​សរសេរ​អក្សរ​ដែល​អ្នក​ពេញ​ចិត្ត​ដូច​ខាង​ក្រោម៖

៨. ខាង​ក្រោម​ជា​គំរូ ហើយគូស Pen Tool នៅ​កន្លែង​ផ្សេង​ទៀត​តាម​តំរូវ​ការ​របស់​អ្នក​ជា​ការ​ស្រេច៖