Pages

កម្មវិធីចំនួន5 អាចប្រើជំនួស PowerPointបាន

ប្រសិនបើអ្នកប្រើនូវបណ្ដាកម្មវិធីការិយាល័យរដ្ឋបាល,
អ្នកនឹងធ្លាប់ប្រើ PowerPoint,កម្មវិធីធ្វើស្លាយដ៏ងាយស្រួលមួយ។
តាមពិតវាមិនមែនតែកម្មវិធីPowerPointរបស់Microsoft ដែលជាកម្មវិធីគិតពីកម្មសិទ្ធបញ្ញាប៉ុណ្ណោះទេ យើងក៏នៅមានជំរើស
ជាច្រើន ហើយកម្មវិធីទាំងនេះមិនត្រឹមប្រើដោយមិនគិតថ្លៃប៉ុណ្ណោះទេ
តែវាក៏ដំណើរល្អដូចPowerPointរបស់Microsoftផងដែរ។

1: Impress
OpenOffice.org Impress ជាកម្មវិធីប្រើដោយមិនគិតថ្លៃរបស់ OpenOffice.orglibreoffice.org
ផ្ទៃប្រសព្វអ្នកប្រើងាយស្រួល,ដូចរូប A, វាមិនខុសអីពី PowerPoint 2003នោះទេ.
អ្នកនឹងអាចប្រើបានដោយឆាប់បំផុតប្រសិនអ្នកធ្លាប់ប្រើ PowerPoint,
Impress ផ្ដល់អោយអ្នកនូវបណ្ដា slide នឹង layout, រូប, រូបមានចលនា….,យ៉ាងប្រសិទ្ធិភាពបំផុត។

រូប ក : OpenOffice.org Impress ដូចគ្នានឹង PowerPoint 2003.
OpenOffice.org Impress មិនគិតថ្លៃ (កូដបើក). ប្រសិនបើប្រើវានោះចូរអ្នកគិតពិតការចូលរួមវិភាគទានដល់សមាគមន៏នេះ
2: Prezi
ដោយបច្ចេកទេស(Cloud Computing) មានភាពរីកចំរើន។ជាមួយ Prezi.com. អ្នកអាចប្រើវាដើម្បីបង្កើតស្លាយ វាបង្កើតដោយ
ប្រើ Adobe Flash ដូច្នេះស្លាយរបស់របស់អ្នកនឹងធ្វើអោយមានការទាក់ទាញ។.ចំណែកការប្រើប្រាស់
វាខុសគេបន្តិច សូមមើលរូបពីការនែនាំប្រើប្រាស់។

រូប ខ : វាគឺចាប់ផ្ដើមដោយការធ្វើដូច្នេះ

រូប គ : ថែមអក្សរនឹងក្រាហ្វិចអោយស្លាយទៅក្នុងរូបនេះ
កម្មវិធីនេះប្រើដោយមិនគិតថ្លៃលើ (Cloud Computing)តែរាល់សមិទ្ធិផលស្លាយដែលអ្នកបានបង្កើតនឹងដាក់
អោយចេញជាសាធារណៈ ហើយអ្នកក៏ទាញយកដាក់ក្នុងម៉ាស៊ីនអ្នកបានផងដែរ។
ដើម្បីទទួលបាននូវសេវាកម្មពេញលេញអ្នកអាចចំនាញ៥៩ដុល្លា ក្នុង១ឆ្នាំសំរាប់កំណែEnjoy
នឹង១៥៩ដុល្លា១ឆ្នាំសំរាប់កំណែPro។
3: Google Presentation (ប្រសិនបើមិនទាន់មានគណនីGoogleអ្នកចាំបាច់ត្រូវបង្កើតវាជាមុន.)
ប្រសិនបើអ្នកមិនធ្លាប់ប្រើ Google Docs Presentation,អ្នកគួរតែប្រើវា ។ព្រោះកម្មវិធីនេះផ្ដល់មុខងារគ្រប់គ្រាន់
នឹងងាយស្រួលប្រើ ដោយគ្រាន់តែចូលទៅ Google.com រួចរើស menu More.
ក្រោយមកនឹងចុច Create នឹងជ្រើស Presentation.វាគឺជាកម្មវិធីលើវែបដូច្នេះអ្នកគួរប្រើInternet Explorer ឬChrome
ថ្មីបំផុត។ កម្មវិធីនេះប្រើដោយមិនគិតថ្លៃនឹងដំណើរលើ(Cloud Computing)។

រូប ឃ ផ្ទៃកម្មវិធីរបស់ Google Docs Presentation មានភាពសមញ្ញ តែពេញតំរូវការប្រើប្រាស់

4: SlideRocket

ជាកម្មវិធីស្លាយមួយផ្សេងទៀតដំណើរការលើ Web ។ SlideRocket, វាផ្ដល់អោយអ្នកប្រើនូវរូបមានចលនា
ដែលជំនាញខាងធ្វើស្លាយលើវែប។ផ្ទៃប្រសព្វកម្មវិធីនេះពិបាកប្រើសំរាប់អ្នកបន្តិច ព្រោះត្រូវចំនាយពេលអានឯកសានែនាំ
ច្រើន។
ក្រោយពីធ្វើស្លាយហើយអ្នកអាចទាញយកបានជាfile PowerPoint ឬ file PDF.
តំលៃ២៤ដុល្លា១ខែនឹងសំរាប់១នាក់ប្រើ។

រូប ង : កែប្រែស្លាយក្នុងផ្ទាំងបង្អួច Editing.
5: Flair
Flair ផ្ដល់ជូនដោយ Wildform កម្មវិធីលើ desktop បង្កើតមេរៀនស្លាយពឹងលើ Flash.
តែអ្នកប្រើមិនចាំបាច់ត្រូវចេះFlash នោះទេ នេះជាគុណសម្បត្តិរបស់Flair.
តំលៃវាប្រហែល $199, យ៉ាងណាក៏ធូរថ្លៃជាង Flashដែរ, Flairងាយស្រួលប្រើ.វាខ្លាំងត្រូវថាមានសមត្ថភាពធ្វើ video នឹង audio ស្រេចៗតែម្ដង,ពិតជាមានប្រយោជន៏សំរាប់បង្កើតស្លាយផ្សព្វផ្សាយផលិតផលថ្មីៗ,ហើយកម្មវិធីនេះទៀតសោត
អាចបំលែងបណ្ដា file PowerPoint ទៅរាង Flashទៀតផង.។
ផ្ទៃប្រសព្វEdit Userងាយស្រួល, (ដូចរូប),
អ្នកអាចឆាប់ចេះប្រើ នឹងស្គាលមុខងាររបស់កម្មវិធីនេះ.បន្ថែមពីនេះវាមានឯកសារនែនាំនឹង template ផ្ទាល់តែម្ដងដើម្បីជាជំនួយដល់ការប្រើ។

ប្រើមុខងារ Editក្នុងការកែសំរួលស្លាយ