របៀបអនុវត្ត ៖
១. សូមចុចប៊ូតុង Start ហើយវាយពាក្យ scheduled tasks នៅក្នុងប្រអប់ស្វែងរក រួចចុចប៊ូតុង Enter ។
២. សូមចុច Create Basic Task ។
៣. សូមវាយបញ្ចូលឈ្មោះការងាររបស់លោកអ្នក ហើយលោកអ្នកក៏អាចសរសេរការពិពណ៌នានៅក្នុងប្រអប់ Description បន្ថែមទៀតក៏បាន ។ បន្ទាប់មក សូមចុចប៊ូតុង Next ។
៤. ជ្រើសរើសយក Daily ដើម្បីឱ្យវាបិទជារៀងរាល់ថ្ងៃ ហើយបន្ទាប់មក សូមចុចប៊ូតុង Next ។
៥. កំណត់កាលបរិច្ឆេទ និង ពេលវេលា ហើយសូមចុចប៊ូតុង Next ។
៦. ជ្រើសរើសយក Start a program ហើយបន្ទាប់មក សូមចុចប៊ូតុង Next ។
៧. សូមវាយ C:WindowsSystem32shutdown.exe នៅក្នុងប្រអប់ Browse ហើយចុចប៊ូតុង Next ។
៨. សូមចុចប៊ូតុង Finish ដើម្បីបញ្ចប់ ៕