អ្វីទៅជា Mini Toolbar?
នៅពេលដែលោកអ្នកវាយឯកសារ នៅលើកម្មវិធី Microsoft Word/Microsoft Excel 2007/2010 ពេលលោកអ្នក Select នៅលើអក្សរ (text) ណាមួយនោះវានឹងលោតកូនផ្ទាំងតូចមួយ ដែលអាចឱ្យលោកអ្នកធ្វើការប្ដូរពុម្ពអក្សរ ប្ដូរទំហំអក្សរ ដាក់ពណ៌ទៅឱ្យអក្សរ ធ្វើឱ្យុអក្សរដិតធំ ធ្វើអក្សរឱ្យទ្រេត ធ្វើអក្សរឱ្យមានគូសបន្ទាត់ពីក្រោម … អញ្ចឹងផ្ទាំងមួយហ្នឹងហើយដែលគេឱ្យឈ្មោះថា Mini Toolbar ។
បើយើងគិតទៅវាពិតជារំខានណាស់នៅពេលដែលយើង Select ទៅលើអក្សរណាមួយនោះ ប៉ុន្តែពេលនេះ សុំដោះស្រាយបញ្ហាមួយនេះជូនទៅចុះ។
តោះ! អនុវត្តន៍
សូមចូលទៅកាន់ Registry ដោយចុច Ctrl + R => វាយពាក្យ regedit => OK
ចំពោះ Microsoft Word 2007
ចូលទៅកាន់ទីតាំង HKEY_CURRENT_USER\Software\Microsoft\Office\12.0\Common\Toolbars\Word
ចំពោះ Microsoft Word 2010
ចូលទៅកាន់ទីតាំង HKEY_CURRENT_USER\Software\Microsoft\Office\14.0\Common\Toolbars\Word
——————————————————————
ចំពោះ Microsoft Excel 2007
ចូលទៅកាន់ទីតាំង HKEY_CURRENT_USER\Software\Microsoft\Office\12.0\Common\Toolbars\Exel
ចំពោះ Microsoft Excel 2010
ចូលទៅកាន់ទីតាំង HKEY_CURRENT_USER\Software\Microsoft\Office\14.0\Common\Toolbars\Excel
——————————————————————
បន្ទាប់ពីលោកអ្នកចូលទៅកាន់ទីតាំងដូចខាងលើហើយ ចូលទៅ Panel ខាងស្ដាំត្រង់កន្លែងទទេ ចុចម៉ៅស្ដាំយកពាក្យ New => DWORD (32-bit) Value
រួចដាក់ឈ្មោះថា AllowMenuFloaties => បន្ទាប់ចុចពីរដង ដោយវាយតម្លៃស្មើ 0×00000000 (0) => ចុច OK ជាការស្រេច៕