បិទAccount Facebookរបស់លោកជារៀងរហូរ
Facebook គឺ
ជាបណ្តាញទំនាក់ទំនងសង្គមមួយដ៏ធំទូលាយ
ដែលអាចឲ្យយើងទំនាក់ទំនងគ្នា រាប់អានគ្នា
ចែករំលែកចំនេះដឹងគ្នាទូទាំងពិភពលោក។ ពេលខ្លះយើងមានគណនី Facebook ពីរ រឺបីដើម្បីទុកធ្វើការទំនាក់ទំនងផ្សេងៗគ្នា។ ចុះបើយើងចង់លុបគណនីនោះចេញ តើយើងគួរធ្វើយ៉ាងណា?
ជាដំបូងសូមចូលទៅកាន់ Account Facebook របស់លោកអ្នកសិន បន្ទាប់មកសូមចូលទៅកាន់https://www.facebook.com/help/contact.php?show_form=delete_account វានិងចេញដូចរូបខាងក្រោម
:
បន្ទាប់មកយើងត្រូវចុចលើពាក្យ Delete My Account រួចវានឹងលោតផ្ទាំងមួយចេញមក ដើម្បីឲ្យយើងវាយ Password របស់គណនីរបស់យើង ដើម្បីបញ្ជាក់ថាវាជាគណនីរបស់អ្នកមែន ដូចខាងក្រោម៖
ពេលវាយរួច ចុច OK បន្ទាប់
មក អ្នកទាំងអស់គ្នាគ្រាន់តែរង់ចាំរយៈពេល ១៤ថ្ងៃ
នោះគណនីរបស់អ្នកទាំងអស់គ្នានឹងត្រូវបានលុបជោគជ័យជាស្ថាពរ។
ចំណាំ៖ កំឡុងពេលដែលអ្នកទាំងអស់គ្នារង់ចាំ គឺមិនត្រូវបើក រឺក៏លេងគណនីនោះឡើយ បើមិនដូច្នោះទេ ការលុបរបស់យើងនឹងបរាជ័យ៕