ជំហានរត់សាកម៉ាស៊ីនជាជំហានដ៏សមញ្ញនឹងងាយស្រួលដើម្បីត្រួត ពិនិត្យលឿនហើយនរណាក៏ដឹងនឹងតែងអនុវត្ត។ តែពេលនេះបើសិនជាអ្នកចង់ទិញនូវ Laptop ហើយអ្នកមិនដឹងជាសាកល្បងយ៉ាងណាទើបដឹងថាវាជាម៉ាស៊ីនថ្មីឬត្រូវ បានប្រើរួចនោះ? សូមអ្នកអាននូវបទពិសោធន៏ងាយៗដូចខាងក្រោមនេះ។
១-វាស់ពេលវេលាដំណើរការម៉ាស៊ីន
វាស់ពេលវេលាដំណើរការម៉ាស៊ីន
ចូរប្រើនាឡិការមួយសំរាប់ស្ទង់នាទីដើម្បីត្រួតពិនិត្យមើលពេលវេលាដំណើរការម៉ាស៊ីន។ ចាំពីបើករហូតដល់ម៉ាស៊ីនរួចរាល់។២- ពិនិត្យមើលជ្រុងនៃអេក្រង់
ត្រលប់អេក្រង់ចុះឡើងពិនិត្យគ្រប់ចំណុចនៃផ្ទៃអេក្រង់ជាពិសេសជ្រុងឬ កែម
៣-ពិនិត្យអេក្រង់.
ពិនិត្យមើលកំរិតពន្លឺនឹងពណ៌របស់អេក្រង់។
ចូរបើកនូវវែបសាយមួយដែលមានពណ៌ស្តង់ដារគឺដើម្បីត្រួតពិនិត្យ
ជាមួយគ្នានោះសូមបន្ថែមបន្ថយនូវកំរិតពន្លឺថាតើអេក្រង់មាន
ពន្លឺគ្រប់ពេលប្រើនូវកន្លែងផ្សេងៗគ្នាដែរអត់?
ឬមានបញ្ហាពេលប្រើនៅកន្លែងហាលថ្ងៃ?៤-សាកបន្ទះចុច.
សាកល្បងកំរិតស្ដង់ដាររបស់បន្ទះចុច
គុណភាពរបស់បន្ទះចុចពេលខ្លះទៅតាមចំនង់ចំណូលចិត្តរបស់អ្នក
ប្រើ។ម្នាក់ៗប្រើប្រាស់ម្រាមដៃផ្សេងៗគ្នា។
ដូច្នេះចូរជ្រើសរើសនូវបន្ទះចុចណាដែលខ្លួនមានអារម្មណ៍ស្រួលប្រើសាក
បើ Notepad ឬ Word នឹងបញ្ចូលអក្សរសាកប៉ុន្មានជួរ
តើការសរសេរមានភាពងាយស្រួលដែរអត់?៥-ពិនិត្យបន្ទះបញ្ជា mouse
តើបន្ទះបញ្ជា mouse ដំណើរការស្រួលដែរអត់។
ពិនិត្យមើលកន្លែងបញ្ជា mouse នឹង បញ្ជា mouse
ខាងឆ្វេង/ខាងស្ដាំ
ដោយរបៀបបើកនូវវែបសាយមួយឬផ្ទាំងផ្សេងៗ,បំលាស់ទីCusor នឹង click
បើកអត្ថបទ តើការបញ្ជានោះត្រឹមត្រូវតាមទីតាំងឬអត់?៦-សាកបើកកម្មវិធីណាមួយ.
សាកល្បងល្បឿនរត់របស់កម្មវិធី
ចូរសាកល្បងបើកនូវកម្មវិធីណាមួយដែលបានដំឡើងដើម្បីសាកល្បង
ដំណើរការនៃល្បឿនរបស់វា,អ្នកអាចបើកកម្មវិធីដដែលជាមួយម៉ាស៊ីនផ្សេង
ដើម្បីធ្វើការប្រៀបធៀបក្នុងពេលតែមួយ។ អាចសាកជាមួយកម្មវធីផ្សេងៗដូច
ជា Photoshop, Autocard…









