Pages

វិធីស្វែងរកសៀវភៅឯកសារឬកម្មវិធីតាមអ៊ីនធើណែត


ដោយសារប្រទេសយើងមានការរីកចម្រើនយឺត និងចំនេះដឹងរបស់សិស្ស និស្សិតនៅមានកម្រិតទាបបើប្រៀបធៀបជាមួយនឹងប្រទេសជិតខាងក្នុងតំបន់ ដែលប្រហែលជាផលលំបាកមួយក្នុងការស្វែងរកការងារធ្វើ
ជាពិសេសនៅពេលដែលប្រទេសយើងធ្វើសមាហរណកម្មជាមួយបណ្តាប្រទេសអាស៊ាន ក្នុងឆ្នាំ ២០១៥ ខាងមុខនេះ។ ទន្ទឹមនឹងនេះដែរយើងក៏មានកង្វះខាតនូវឯកសារ ឬកម្មវិធីផ្សេងៗសម្រាប់ពិសោធន៍និងសិក្សារផងដែរ។



អ្វីដែលកាន់តែពិបាកទៅទៀតនោះគឺដោយសារតែគេហៈទំព័រដែលផ្ទុកឯកសារលើអ៊ីនធើណែតត្រូវបានបិតទ្វារនិងផ្អាកដំនើរការដូចជា megaupload, filesonice, fileserve,… ដែលធ្វើឲយើងមិនអាចទាញយកឯកសារនិងកម្មវិធីដែលចែកចាយតាមវាបាន។
ដូច្នេះ Itkhmer សូមបង្ហាញនូវបទពិសោធន៍ក្នុងការស្វែងរកសៀវភៅ ឯកសារ ឬកម្មវិធីសម្រាប់សិក្សារដោយចូលទៅគេហៈទំព័រ www.4shared.com ត្រង់កន្លែងស្វែងរកវាយឈ្មោះឯកសារដែលយើងចង់រក។
ឧទាហរណ៍ចង់រកឯកសារដែលទាក់ទងនឹង Oracle database 11g ត្រង់កន្លែង Search Box វាយ Oracle database 11g​ រួចចុច Search។
បើបងប្អូនចង់សិក្សារឬប្រលងយកសញ្ញាប័ត្រ database របស់ Oracle, Microsoft, IBM សូមទាញយកតាម៖
http://www.4shared.com/folder/gzZI3iKn/_online.html