Pages

វិធីបង្កើត WiFi សបនិមិត្តនៅលើប្រព័ន្ធប្រតិបត្តិ Windows 7

ដោយសារ ប្រព័ន្ធអ៊ិនធើណែត នៅប្រទេសយើង នូវមាន តម្លៃខ្ពស់ និងថវិការមានកំនត់ ដូច្នេះ ITKHMER សូមបង្ហាញនូវវិធីបង្កើត WiFi សបនិមិត្ត នៅលើប្រព័ន្ធប្រតិបត្តិ Windows 7
ដើម្បីចែកអ៊ិនធើណែតទៅឲកុំព្យូទ័រ ទូរស័ព្ទឬឩបករណ៍ផ្សេងទៀតប្រើបាន។



បើក Command prompt ជា Administrator

បន្ទាប់មកវាយ
netsh wlan set hostednetwork mode=allow ssid=itkhmer key=itkhmer123

ដើម្បីបង្កើត WiFi សបនិមិត្ត ដែល itkhmer ជាឈ្មោះចំនុចបែងចែក និង itkhmer123 ជាលេខសម្ងាត់។

រួចេវាយ netsh wlan start hostednetwork ដើម្បីដំនើរការ។
កុំព្យូទ័រដែលបែងចែកភ្ជាប់អ៊ិនធើណែតជាមួយ Card Network មួយណាត្រូវចុចលើ Card នោះសម្រាប់ចែក។
ដូចករណីខ្ញុំប្រើ Modem USB 3G ភ្ជាប់អ៊ិនធើណែត ដូច្នេះត្រូវចុច Mouse ស្តាំលើវា
បន្ទាប់មកយក Sharing ត្រង់ Home networking connection
រើសយក Microsoft Virtual WiFi Miniport ដែលយើងទើបបានបង្កើតខាងលើដើម្បីចែកអ៊ិនធើណែត។