Pages

របៀប​លុប​ឯកសារ​ដើម្បី​បំបិទ​ភស្ដុតាង

បច្ចុប្បន្ន ​នេះ មនុស្ស​​កាន់​តែ​ច្រើន​ឡើង​កំពុង​​ព្រួយ​បារម្មណ៍​​ជាខ្លាំង​ទៅលើ​ឯកជនភាព​ របស់​ខ្លួន​ពីព្រោះ​ប្រសិន​បើ​មិនមាន​ការ​ប្រុង​ប្រយ័ត្ន​នោះទេ​ វា​នឹង​អាច​ក្លាយជា​ឱកាស​មួយ​សម្រាប់​​មនុស្ស​ខាងក្រៅ​មាន​លទ្ធភាព​តាមដាន​ សកម្មភាព​របស់​ខ្លួន​​ដែល​បាន​ធ្វើ​នៅលើ​កុំព្យូទ័រ​ ។


ជាក់ស្ដែង តាមរយៈ​មុខងារ​​ Recent Items នៅលើ Start Menu វា​អាច​បង្ហាញ​ដល់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ផ្សេងទៀត​នូវ​ទិន្នន័យ​ដែល​ លោកអ្នក​ទើប​តែ​បើក​ថ្មីៗ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សួស្ដី​សូម​ណែនាំ​នូវ​វិធីសាស្ត្រ​ថ្មី​មួយ​ក្នុង​ការ​​លុប​ឯកសារ​ដើម្បី​ បំបិទ​ភស្ដុតាងនេះ​ចោល ។

១. សូម​ចុច​កណ្ដុរ​ស្ដាំ​នៅលើ​ប៊ូតុង Start រួច​​យក​ពាក្យ ​Properties ។

២. សូម​ចូល​ផ្ទាំង Start Menu ។

៣. ជាចុងក្រោយ សូម​ដោះ​សញ្ញា √ ចេញពី Store and display recently opened items in the Start Menu and the taskbar ហើយ​ចុច​ប៊ូតុង OK ។ សូម​មើល​រូ​ប​ខាងក្រោម ៕