
អ្នកចង់
ធ្វើកាតជូនពរសម្រាប់មិត្តភ័ក្ដិ ម្មនុស្សជាទីស្រលាញ់
និងគ្រួសារមែនទេ?
ប្រហែលជាពេលខ្លះអ្នកជាប់រវល់ច្រើនសូម្បីតែទិញកាតសម្រាប់ជូន
ពរដល់ពួកគេ ក្នុងឱកាសណាមួយក៏ពុំមានពេល។
តែកុំព្រួយឥឡូវនេះSabay នឹងបង្ហាញអ្នកនូវរបៀបធ្វើកាតជូនពរ
(Greeting Cards) តាមរយៈកម្មវិធី Microsoft World 2007
ដែលងាយ
ស្រួលនិងរហ័សធ្វើ ដើម្បីបង្ហាញពីទឹកចិត្ត
ឬគោលបំណងជាក់លាក់ ដែលចង់និយាយ ឬជូនពរ មនុស្សពិសេសណាម្នាក់។
ងាយទេគ្រាន់អនុវត្តតាម ៤ជំហានដូចខាងក្រោមជាការស្រេច៖
ជំហានទី១៖ សូមចុចលើប៊ូតុង Office ដែលស្ថិតនៃផ្នែកខាងឆ្វេងខាងលើរួចហើយចុចពាក្យ New ។
ជំហានទី២៖ បន្ទាប់ពីនោះ
នឹងមានផ្ទាំងថ្មីមួយលេចឡើង, សូមចុចលើពាក្យ Greeting Cards
ហើយនូវផ្នែកខាងស្ដាំអ្នកអាចជ្រើសរើសប្រភេទកាតដែលចង់បាន
(ឧ.ដូចជាកាត Holidays)។
ជំហានទី៣៖ ពេលនោះតម្រូវឲ្យកុំព្យូទ័ររបស់អ្នកមាន internet ដើម្បីទាញយកគំរូកាតជាច្រើន, បន្ទាប់មកចុចប៊ូតុង Download។
ជំហានទី៤៖ ក្រោយពីដោនឡូតរួចអ្នកនឹងបានឃើញនូវ
រូបរាងកាតដ៏ស្រស់ស្អាត,
ពេលនេះអ្នកគ្រាន់តែរៀបចំសរសេរពាក្យជូនពរសម្រាប់ពួកគេជាការ
ស្រេច។
មិនតែប៉ុណ្ណោះអ្នកក៏អាចដាក់បន្ថែមរូបថតរបស់អ្នកចូលកាតបានផង
ដែរ។