Pages

របៀបបង្ហាញនឹងលាក់អក្សររបស់ Drive នៅក្នុង Windows Explorer

ជា​ការពិត​ទៅ​ វា​មិន​មែន​ជា​បញ្ហា​ទេ ប៉ុន្តែ​វា​គ្រាន់តែ​​ជា​លក្ខណៈ​មូយនៅ​ក្នុង Windows 7 និង​ Windows Vista ប៉ុណ្ណោះ ។ Windows 7 និង Windows Vista អនុញ្ញាតិ​អោយ​យើង​ធ្វើ​ការ​​បង្ហាញ ឬ​លាក់​​អក្សរ​ Drive ក្នុ​ង Windows Explorer ។
​បើ​ទោះ​បីវា​ជា​លក្ខណៈ​មូយ​នៅ​ក្នុង Windows 7 និង​ Windows Vista ក៏​វាអាច​បង្កើត​ជាបញ្ហាខ្លះៗ​ដល់​យើង​ដូច​ជា​យើង​មិន​ដឹង​ថា​តើ​ Drive មួយ​ណា​ជា​ Drive C ឬ D ដោយ​វាគ្រាន់​តែ​បង្ហាញ​ឈ្មោះ​របស់​ Drive តែ​ប៉ុណ្ណោះ ។

ខាង​ក្រោម​នេះ​គឺជាផ្ទាំង​នៅ​ក្នុង Windows Explorer ដែល​មិន​បាន​បង្ហាញ​អក្សរ​របស់ Drive ៖

ដូច​នេះ​ដើម្បី​បង្ហាញ​អក្សរ Drive យើង​ធ្វើ​ដូច​ខាង​ក្រោម ​៖

១.  បើក​ Windows Explorer ចុច​ទៅ​លើ​ប៊ូតុង "Organize" បន្ទាប់​មក​ជ្រើ​ស​រើស​យក "Folder and search options" ។​

២. ចូល​ទៅ​ក្នុង "View" នៅ​ក្នុង​ផ្នែក​ "Advanced settings" យើង​ឃើញ​ការ​ជ្រើស​រើស​មួយគឺ "Show drive letters" បន្ទាប់​មក​​យើង​ដាក់​សញ្ញា ​(√) ​ដូច​ក្នុង​រូប​ភាព ។

៣. វាអាច​នឹង​មិន​ត្រូវ​បាន​ដាក់​សញ្ញា  ​(√) ​ដូច្នេះ​យើង​ធ្វើ​ការ​​ដាក់​សញ្ញា (√) ​​រួច​ចុច​ប៊ូតុង​ Apply ។

៤. ឥឡូវ​នេះយើង​នឹង​ឃើញ​អក្សរ​របស់ Drive នៅ​ក្នុង​ Windows Explorer ។



ម្យ៉ាង​វិញ​ទៀត​យើង​អាច​ធ្វើ​ការ​កែ​ប្រែ​តាម​រយៈ​ Registry ដើម្បី​បង្ហាញ​អក្សរ Drive ។

១. វាយ regedit ចូល​ក្នុង RUN ចុច Enter បន្ទាប់​មក​វានឹង​បង្ហាញ​ផ្ទាំង​ Registry Editor ។​

២. ចូល​ទៅ​តាម​រយៈគន្លឹះ​ខាង​ក្រោម ៖

HKEY_CURRENT_USERSoftwareMicrosoftWindowsCurrentVersionExplorer

៣. ក្នុង​ផ្នែក​ខាង​ស្ដាំ យើង​ចុច Mouse ស្ដាំរួច​រក​មើល​ពាក្យ DWORD (32-bit) Value រួចធ្វើ​ការ​ប្តូរ​ឈ្មោះ​វា​​ដោយ​ដាក់​ថា ShowDriveLettersFirst ។

៤. បន្ទាប់​មក​ធ្វើ​ការ​កំណត់​តំលៃទៅ​អោយ​វា ។​ ដើម្បី​ដាក់​តំលៃ​ឱ្យ​វា​ យើង​ចុច​ពីរ​ដង​ ហើយ​កំណត់ដូច​ខាង​ក្រោម​ ៖

លេខ 0 បង្ហាញអក្សរ​ Drive បន្ទាប់​ពី​ឈ្មោះ Drive (Default)

លេខ 1 បង្ហាញ​អក្សរ​ Local drive បន្ទាប់​ពី​ឈ្មោះ Drive ប៉ុន្តែ​អក្សរ​ Drive ឆ្ងាយ​ពីខាង​មុខ​ឈ្មោះ Drive

លេខ 2 លាក់​អក្សរ​ Drive

លេខ 4 បង្ហាញ​អក្សរ​ Drive ខាង​មុខ​ឈ្មោះ Drive

សម្គាល់ ៖ បន្ទាប់​ពី​ធ្វើ​ការ​កំ​ណត់​ ​ត្រូវ Restart ម៉ាស៊ីន​កុំព្យួទ័រ ៕