ទីមួយ ៖ ត្រូវប្រើប្រាស់កម្មវិធីកម្ចាត់មេរោគជាប់ជានិច្ចពីព្រោះវាអាច ប្រាប់លោកអ្នកអំពីវត្តមាននៃមេរោគ និងមានលទ្ធភាពលុបកម្មវិធីគ្រោះថ្នាក់ផ្សេងៗនៅលើកុំព្យូទ័រ ។ សូមចាំថា លោកអ្នកត្រូវ Update កម្មវិធីកម្ចាត់មេរោគជាប្រចាំ ។
ទីពីរ ៖ មិនត្រូវបើកសារអេឡិចត្រូនិចណាដែលលោកអ្នកមិនស្គាល់ ជាពិសេសឯកសារដែលភ្ជាប់មកជាមួយសារពីព្រោះវាអាចបង្កប់នូវ កម្មវិធីដែលមិនល្អសម្រាប់ ។ លោកអ្នកអាចប្រើប្រាស់កម្មវិធីកម្ចាត់មេរោគជាមុនប្រសិនបើលោកអ្នក ចង់ទាញយកវាមកបើកមើល ។
ទីបី ៖ ត្រូវកាត់បន្ថយការបញ្ជូនទិន្នន័យទៅមក រវាងកុំព្យូទ័រមួយទៅកុំព្យូទ័រតាមរយៈ USB ។ ជាការប្រសើរ លោកអ្នកគួរ Scan មេរោគជាមុនសិនមុននឹងប្រើប្រាស់ ។
ទីបួន ៖ ប្រយ័ត្នចំពោះការទាញយកឯកសារ រឺកម្មវិធីពីប្រព័ន្ធអ៊ីនធឺណិតដែលមានប្រភពវែបសាយត៍មិនច្បាស់លាស់ ។
ទីប្រាំ ៖ ត្រូវឧស្សាហ៍ធ្វើការ Backup ទិន្នន័យសំខាន់ៗនៅមុនពេលមេរោគឆ្លងរាលដាលពីព្រោះនៅពេលខ្លះ ឯកសាររបស់លោកអ្នកអាចតម្លៃថ្លៃជាងម៉ាស៊ីនកុំព្យូទ័រដែលលោកអ្នក កំពុងប្រើទៀតក៏មាន ៕