Pages

របៀប​ផ្ញើ​ឯកសារ​ទៅក្នុង Gmail ឱ្យ​បាន​ឆាប់​រហ័ស

គណនី Gmail តែង​ផ្ដល់​លក្ខណៈ​ពិសេស​​ជាច្រើន​ចំពោះ​លោកអ្នក​ដែល​ប្រើប្រាស់​គណនី​​នេះ​ តាមរយៈ​​កម្មវិធី​បើក​អ៊ីនធឺណិត Chrome និង Mozilla Firefox ។ ជំនួស​ឱ្យ​ការ​ចុច Attach a file ដើម្បី​ស្វែងរក​ឯកសារ​​សម្រាប់​ផ្ញើ ឥឡូវ​នេះ​លោកអ្នក​អាច​ចំណេញ​ពេល​វេលា​ច្រើន​ជាងមុខ​ដោយ​គ្រាន់​តែ​ជ្រើស​រើស ​ឯកសារ​យក​មក​ទម្លាក់​នៅក្បែរ​នោះ ។
សូម​មើល​ជំហាន​ខាងក្រោម៖

១. សូម​បើក​គណនី Gmail រួច​ចុច Composse Mail ដើម្បី​ផ្ញើសារ ។

២. បន្ទាប់​​មក​សូម​បើកផ្ទាំង​​​​ឯកសារ​ដែល​លោកអ្នក​ចង់​ផ្ញើ ហើយ​លោកអ្នក​គ្រាន់​តែ​​ទាញ​ឯកសារ​នោះ​មក​​ទម្លាក់​នៅក្បែរ​នោះ។

៣. សូម​ដាក់​ឯកសារ​របស់​លោកអ្នក​នៅទីនោះ​ដើម្បី​បញ្ចប់​ដំណើរការ​​ Attach ។

៤. ប្រសិន​បើមាន​ឯកសារ​ច្រើន លោកអ្នក​ក៏​​អាច​ជ្រើសរើស (select) ពួកវា​យក​មក​ភ្ជាប់​​នៅក្នុង​គណនី​បាន​នៅក្នុង​ពេល​តែមួយ ។

ចំណាំ ៖ វិធីសាស្ត្រខាងលើ​ប្រើប្រាស់​បាន​តែ​ចំពោះ​កម្មវិធី Chrome និង Firefox ប៉ុណ្ណោះ ៕