Pages

របៀប​បិទ​មុខងារ​ Switch User ក្នុង​ Windows 7

មុខងារ ​របស់​ Switch User ត្រូវ​បាន​ដាក់​បញ្ចូល​ឱ្យ​ប្រើប្រាស់​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows របស់​ក្រុមហ៊ុន Microsoft ដែល​អនុញ្ញាតិ​ឱ្យ​លោកអ្នក​ផ្លាស់ប្តូរ​ពី User មួយ​ទៅ​កាន់​ User មួយ​ផ្សេង​ទៀត​​​ដោយ​មិន​ចាំ​បាច់​បិទ​នូវ​ការងារ​ដែល User មួយ​ទៀត​កំពុង​តែ​ប្រើប្រាស់​ ។
ដោយ​ឡែក​ ដើម្បី​ធ្វើ​ការ​រឹត​បន្តឹង​ទៅ​លើ​ការ​ប្រើប្រាស់​របស់​ User នៅក្នុង​បណ្ដាញ​ទំនាក់​ទំនង លោកអ្នក​មាន​សិទ្ធិ​ធ្វើការ​បិទ​ចោល​នូវ​ជម្រើស​នេះ​​បាន​​ដោយ​សាក​ល្បង​ជា​ មួយ​វិធីសាស្ត្រ​ដូច​ខាង​ក្រោម ៖

១. សូមវាយ ​gpedit.msc ក្នុង​ផ្ទាំង ​Run តាមរយៈ Start Menu ។​ ពេល​នោះ​វា​នឹង​បើក ​Local Group Policy Editor ។

២. សូម​ចូល​ទីតាំង  Computer Configuration > Administrative Templates > System > Logon ។

៣. នៅ​ផ្នែក​ខាង​ស្តាំ​នៃ​ផ្ទាំង​សូម​ចុច​ពីរ​ដង​លើ​ Hide entry points for Fast User Switching  រួច​ធ្វើ​ការ​កំណត់​ឱ្យវា ​Enable។

៤. បន្ទាប់​ពី​បាន​បញ្ច​ប់​ការងា​រខាង​លើ​ មុខ​ងារ​ Switch User​ នឹង​មិន​​​បង្ហាញ​ទៀត​ឡើយ (សូម​មើល​រូប) ៕