Pages

របៀប​ប្រើប្រាស់ Shortcut keyនៅក្នុង​កម្មវិធី Mozila Firefox

នៅក្នុង ​កម្មវិធី Mozilla Firefox លោកអ្នក​អាច​ប្រើប្រាស់​​​អក្សរ​កាត់​ដើម្បី​បញ្ជា​មុខងារ​របស់​វា​បាន​យ៉ាង ​ឆាប់​រហ័ស​តាមរយៈ​ការ​ចុច​បញ្ជា​នៅលើ​​ក្ដារ​ចុច ។ ជាមួយ​វិធី​បែប​នេះ លោកអ្នក​ចំណេញ​ពេល​វេលា​បាន​យ៉ាង​ច្រើន​ដោយ​មិន​​ចាំបាច់​​នៅ​​ចាំ​រំកិល​ កណ្ដុរ​ចុះ​ឡើងទៅ​តាម​ទីតាំង​មុខងារ​នីមួយៗ ។
សូម​មើល​ Shortcut ជាច្រើន​ដូច​ខាងក្រោម ៖

CTRL+A                     សម្រាប់​ Selects ​អត្ថបទ និង​រូបភាព​ទាំង​អស់​នៅលើ​ទំព័រ

CTRL+B                     សម្រាប់​បង្ហាញ​ផ្ទាំង Organize Bookmarks

CTRL+D                     សម្រាប់​បញ្ចូល​ទំព័រ​ដែល​កំពុង​មាន​សកម្មភាព​ទៅ​ក្នុង​បញ្ជី​របស់​ Bookmarks

CTRL+F                     សម្រាប់​បង្ហាញ​ផ្ទាំង Find ដើម្បី​ស្វែង​រក​អក្សរ

CTRL+I                      សម្រាប់​បង្ហាញ​ផ្ទាំង Bookmarks

CTRL+H                     សម្រាប់​បង្ហាញ​ផ្ទាំង History ​ដែល​ជា​អាសយដ្ឋាន​ធ្លាប់​បាន​បើក​កន្លង​មក

CTRL+N                     ​សម្រាប់​បើក​ផ្ទាំង​ការងារ​របស់​ Mozila Firefox ថ្មី

CTRL+P                     សម្រាប់​ធ្វើការ​បោះ​ពុម្ព​គេហទំព័រ​

CTRL+R                     សម្រាប់​ដំណើរការ​គេហទំព័រ​ឡើង​វិញ

CTRL+T                     សម្រាប់​បើក​ផ្ទាំង​គេហទំព័រ​ថ្មី​នៅក្នុង​ tab ថ្មី​

CTRL+U                     សម្រាប់​បង្ហាញ​ប្រភព​កូដ​របស់​គេហទំព័រ

CTRL+W                    សម្រាប់​បិទ​ផ្ទាំង​គេហទំព័រ​ដែល​កំពុង​ប្រើប្រាស់​

CTRL++                     សម្រាប់​ពង្រីក Font អក្សរ​នៅក្នុង​គេហទំព័រ​ដែល​កំពុង​ប្រើប្រាស់​

CTRL+ -                    សម្រាប់​ពង្រួម​ Font អក្សរ​នៅក្នុង​គេហទំព័រ​ដែល​កំពុង​ប្រើប្រាស់​

CTRL+Tab                  សម្រាប់​រំកិល​ទៅកាន់​ tab ការងារ​នៅ​បន្ទាប់​

ALT+Left Arrow          សម្រាប់​ឆ្ពោះ​ទៅកាន់​ផ្ទាំង​ដែល​បើក​ពី​មុន

ALT+Right Arrow         សម្រាប់​ឆ្ពោះ​ទៅកាន់​ផ្ទាំង​​ដែល​បើក​បន្ទាប់

ALT+B                       សម្រាប់​ឆ្ពោះ​ទៅក្នុង​មុខងារ Bookmark

ALT+D                       សម្រាប់​ឆ្ពោះ​ទៅកាន់​​របារ​អាសយ​ដ្ឋាន​​​នៃ​វែបសាយត៍

ALT+E                       សម្រាប់​ឆ្ពោះ​ទៅក្នុង​មុខងារ Edit

ALT+F                        សម្រាប់​ឆ្ពោះ​ទៅក្នុង​មុខងារ File

ALT+S                        សម្រាប់​ឆ្ពោះ​ទៅក្នុង​មុខងារ History

ALT+T                        សម្រាប់​ឆ្ពោះ​ទៅក្នុង​មុខងារ Tools

ALT+V                        សម្រាប់​ឆ្ពោះ​ទៅក្នុង​មុខងារ View

CTRL+SHIFT+DEL      សម្រាប់​សម្អាត​ទិន្នន័យ​របស់​ Private Data history

F11                           សម្រាប់​បង្ហាញ​គេហទំព័រ​​ពេញ​មួ​យ​អេក្រង់​ទាំងមូល ហើយ​ចុច​ម្ដង​ទៀត​សម្រាប់​ត្រលប់​មក​វិញ

Ctrl+Enter         សម្រាប់​បន្ថែម​ www នៅ​ខាងមុខ និង .com នៅ​ខាងក្រោយ

Shift+Enter         សម្រាប់​បន្ថែម​ www នៅ​ខាងមុខ និង .net នៅ​ខាងក្រោយ

Ctrl+Shift+Enter   សម្រាប់​បន្ថែម​ www នៅ​ខាងមុខ និង .org នៅ​ខាងក្រោយ

សម្គាល់ ៖ Shortcut ទាំង​នេះ​អាច​មិន​ដំណើរ​ចំពោះ​កម្មវិធី Mozila Firefox ដែល​ត្រូវបាន​ដំឡើង​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេង​ក្រៅ​ពី windows ៕