Pages

សំអាតកម្មវិធីដែលបើកថ្មីៗក្នុង Start Menu

យើង​​ដឹង​ហើយ​ថា​ មាន​មនុស្ស​ជា​ច្រើន​ដែល​បើក​កុំព្យួទ័រ​មិន​ចង់អោយ​​គេ​ដឹង​ថា​ខ្លួន​បាន​ បើក​កម្មវិធី​អ្វី​នោះ​ទេ​ពី​ព្រោះ​កម្មវិធី​ដែល​បើក​ហើយ​ថ្មីៗ​ វា​បាន​បន្សស់នៅក្នុង​ Start Menu ។
ដូច្នេះ ដើម្បី​សំអាត​កម្មវិធី​ទាំង​អស់​នោះ​ លោក​អ្នក​អាច​ធ្វើ​តាម​ការ​ណែនាំ​ដូច​ដំណាក់កាល​ខាងក្រោម​នេះ ។

១. ចុច Mouse ស្ដាំនៅ​លើ​ Taskbar ហើយ​ជ្រើស​រើស​យក Properties ។

២. ចូល​ទៅ​ Start Menu ហើយ​ដោះ​​សញ្ញា (√) ​ក្នុង​ប្រអប់​ដំបូង "Store and display recently opened programs in the Start menu" ។ បន្ទាប់​មក​ លោក​អ្នក​​ចុច​ទៅ​លើ​ប៊ូតុង​ Start Menu ពេល​នោះ​អ្នក​នឹង​លែងឃើញកម្មវិធី​ដែលបើក​ថ្មីៗ​នោះ​ទៀត​ហើយ ៕