Pages

របៀបដាក់​បង្ហាញ​ឈ្មោះ​នៅលើ Taskbar

ជាមួយ ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 លោកអ្នក​អាច​បង្កើត​ភាព​ប្លែក​អារម្មណ៍​ចំពោះ​ខ្លួន​ឯងក៏​ដូច​ចំពោះ​អ្នក​ ដទៃ​តាម​រយៈ​ការ​ប្រើប្រាស់​វិធី​សាស្ត្រ​ជា​ច្រើន​ប្រភេទ ។

ដើម្បី​បន្ថែម​លក្ខណៈ​ពិសេស​មួយ​ថ្មី​ទៀត សួស្ដី​សូម​លើក​បង្ហាញ​ល្បិច​ក្នុង​ការ​ដាក់​ឈ្មោះ​របស់​លោកអ្នក​នៅលើ Taskbar ជា​បន្ដ​បន្ទាប់​ដូច​ខាងក្រោមនេះ ។

១. សូម​ចូល​ទៅកាន់​ផ្ទាំង Control Panel ដោយ​ចុច​ប៊ូតុង Start > Control Panel ។

២. សូម​ចុច Region and Language ។

៣. នៅក្នុង​ផ្ទាំង​ Format សូម​ចុច​ប៊ូតុង Addition setting ។

៤. នៅពេល​មាន​ផ្ទាំង​ថ្មី​បង្ហាញ សូម​ចូល​ទៅក្នុង​ផ្ទាំង​ការងារ​របស់ Time ។ បន្ទាប់​មក​ សូមដាក់​ឈ្មោះ​ ឬ​ពាក្យ​ណាមួ​យ​ដែល​លោកអ្នក​ពេញ​ចិត្ត​នៅត្រង់​ប្រអប់ AM symbol និង PM symbol ។

៥.​ រួច​ចុច​ប៊ូតុង OK ជា​ការ​ស្រេច ៕