Pages

របៀប​ការពារ​​​ឯកសារ​នៅក្នុង Ms. Word

កម្មវិធី ​ការិយាល័យ Ms. Word ​ផ្តល់​ជំនួយ និង​ភាព​ងាយ​ស្រួល​យ៉ាង​ច្រើន​ដល់​​លោកអ្នក​​ក្នុង​​ការ​ថែរក្សា​ទិន្នន័យ​ នៅក្នុង​កុំព្យូទ័រ ។ ក្នុង​ករណី​នេះ ដើម្បី​បន្ថែម​​សុវត្ថិភាព​​ឯកសារ​​ឱ្យ​កាន់​​​រឹងមាំទៀត លោកអ្នក​អាច​មាន​ជម្រើស​​ប្រើប្រាស់​​លេខ ឬ​អក្សរ​សម្ងាត់​ដើម្បី​ចាក់សោរ​បញ្ជៀស​ការ​លួច​បើក​មើល ចម្លង ឬ​កែប្រើ​ពី​សំណាក់​ជន​ខាងក្រៅ ។

របៀប​បញ្ចូលលេខ ឬ​អក្សរ​សម្ងាត់​នៅលើ Ms. Word 2007
១. សូម​បើក​ឯកសារ Ms. Word ណាមួយ​ដែល​លោកអ្នក​ចង់​ដាក់​លេខ ឬ​អក្សរ​សម្ងាត់ ហើយ​សូម​ចុច​​ប៊ូតុង​នៅខាងឆ្វេង​លើ​បង្អស់ ។ បន្ទាប់​មក​ចុច​​ Prepare ហើយ​យក Encrypt Document ​ ។

២. សូម​វាយ​​លេខ ឬ​អក្សរ​សម្ងាត់​ដែល​លោកអ្នក​ចង់​ដាក់ រួច​ចុច OK ។

៤. សូម​វាយ​​លេខ ឬ​អក្សរ​សម្ងាត់​ដែល​លោកអ្នក​ចង់​ដាក់​ម្ដង​ទៀត​ រួច​ចុច OK ។

៥. តទៅនេះ លោកអ្នក​នឹង​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​របស់​លោកអ្នក ហើយ​ប្រសិន​បើ​មាន​នរណា​ម្នាក់​ចង់​បើក​ឯកសារ​នោះ​​ រូបគេ​ដាច់​ខាត​ត្រូវ​តែ​ស្គាល់​លេខ ឬ​អក្សរ​សម្ងាត់​របស់​លោកអ្នក​ជាមុន​សិន ។

ប្រសិន​បើ​លោកអ្នក​ចង់​លុប​​លេខ ឬ​អក្សរ​សម្ងាត់​នៅលើ​ឯកសារ​ចេញ លោកអ្នក​គ្រាន់​តែ​ចូល​ទៅកាន់​ទីតាំង​ដដែល ហើយ​លុប​​លេខ ឬ​អក្សរ​សម្ងាត់​នោះ​ចេញ​ជា​ការ​ស្រេច ៕