ទ្រឹស្ដីសំខាន់ៗរបស់រូបវិទ្យា

ដោយសាររូបវិទ្យាមានមែកធាងច្រើន ទ្រឹស្ដីបទមួយនៅក្នុងដូម៉ែនមួយអាចត្រឹមត្រូវតែក្នុងដូម៉ែននោះ តែមិនប្រាកដថាត្រឹមត្រូវនៅក្នុងគ្រប់ផ្នែករបស់រូបវិទ្យាបានទេ។ ទ្រឹស្ដីបទនីមួយៗមានដូម៉ែនសុពលភាពរបស់វា។ ជាក់ស្ដែង ទ្រឹស្តីក្នុងមេកានិចក្លាស់សិចអំពីចលនារូបធាតុមួយ អាចចាត់ទុកថាត្រឹមត្រូវល្កឹកណា (១) វិមាត្ររបស់រូបធាតុនោះធំជាងទំហំអាតូមមួយ ល្បឿនរបស់វាតូចជាងល្បឿនពន្លឺ (៣) ម៉ាស់វាមិននៅក្បែរម៉ាស់សំខាន់ (៤) វាគ្មានបន្ទុកអគ្គីសនី។

ផ្នែក ទ្រឹស្ដី សិក្សាពី
មេកានិចញូតុន ស៊ីនេម៉ាទិច, ច្បាប់ចលនារបស់ញូតុន, មេកានិចវិភាគ, មេកានិចនៃសន្ទនីយ៍, មេកានិចនៃចំនុចរូបធាតុ, មេកានិកនៃអង្គធាតុរឹង, បំលែងរបស់ហ្គាលីលេ, មេកានិកនៃមជ្ឍដ្ឋានជាប់ វិមាត្រ, លំហ, ពេលវេលា, តំរុយរូបវិទ្យា, ប្រវែង, ល្បឿន, ល្បឿនធៀប, ម៉ាស, ម៉ូម៉ង់ស៊ីនេទិច, កំលាំង, ថាមពល, ម៉ូម៉ង់មុំ, គូកលាំង, ច្បាប់រក្សា, លំយោលអាម៉ូនិច, រលក, កម្មន្ត, អនុភាព, លំនឹង
អេឡិចត្រូម៉ាញ៉េទិច អេឡិចត្រូស្តាទិច, អគ្គីសនី, ម៉ាញ៉េទិច, សមីការម៉ាកស្វែល បន្ទុកអគ្គីសនី, ចរន្តអគ្គីសនី, ដែនអគ្គីសនី, ដែនម៉ាញ៉េទិច, ដែនអេឡិចត្រូម៉ាញ៉េទិច, រលកអេឡិចត្រូម៉ាញ៉េទិច
រូបវិទ្យាស្ថិតិ និង ទែរម៉ូឌីណាមិច ម៉ាស៊ីនទែរមិច, ទ្រឹស្ដីស៊ីនេទិចនៃឧស្ម័ន ថេរបុល្តស្មាន់, អង់ត្រូពី, ថាមពលសេរី, ការបញ្ជូនកំដៅ, អនុគមន៍របាយ, សីតុណ្ហភាព, លំនឹងទែរម៉ូឌីណាមិច
មេកានិចកង់ទិច អាំងតេក្រាលគន្លង, សមីការស្រឺឌីងហ្គើរ, ទ្រឹស្ដីកង់ទិចនៃដែន គោលការណ៍ហាមីលតុន, ភាគល្អិតបូសុង, ភាគល្អិតហ្វែរម្យុង, ភាគល្អិតដូចគ្នាបេះបិត, ថេរប្លង់, លំយោលអាម៉ូនិចកង់ទិច, អនុគមន៍រលក, ថាមពលសុញ្ញាកាស
ទ្រឹស្ដីរ៉ឺឡាទីវីតេ រ៉ឺឡាទីវីតេហ្គាលីលេ, រ៉ឺឡាទីវីតេ, រ៉ឺឡាទីវីតេទូទៅ គោលការណ៍សមមូល, ចតុវ៉ិចទ័រ, លំហពេល, ល្បឿនពន្លឺ, ល្បឿនធៀប, អាំងវ៉ារ្យង់របស់ឡូរ៉ង់

Related Posts Plugin for WordPress, Blogger...