ដំណឹង​ល្អ​ដែល Dell និង​មិន​បន្ត​ការ​ធ្វើ Alienware M11x Laptop

Dell's Alienware M11x laptop ដែល​អាច​លេង​ហ្គេម​បាន​យ៉ាង​ល្អ​នៅ​លើ laptop តូច​មួយ​នេះ។ Ultrabooks , portable ដែល​ធ្លាប់​មាន​នោះ​មិន​អាច​ផ្តល់​នូវ​ការ​បង្ហាញ​ហ្គេម​ដូច M11xនោះ​ទេ។ ខាង​ក្រោម​ជា​សមាស​ធាតុ​ខ្លះៗ​របស់ Alienware M11x៖

ការ​ដាក់​ប្រអប់ Search របស់ Bing នៅ​លើ Desktop


វា​ជា​កម្ម​វិធី​មួយ​ដែល​អាច​នាំ​យក​ប្រអប់​ស្វែង​រក​របស់​គេហទំព័រ Bing មក​ដាក់​នៅ​លើ Desktop របស់​យើង​បាន។ ការ​ធ្វើ​បែប​នេះ​គឺ​មាន​ភាព​ងាយ​ស្រួល​ត្រង់​ថា​យើង​ពុំ​ចាប់​បាច់​បើក​ Browser ហើយ​ទើប​ចុច Search នោះ​ទេ។ខាង​ក្រោម​ជា​ចំនុច​សំរាប់​កំណត់ Bing នៅ​លើ Desktop៖

Add-in ចំនួន០៥ មានប្រយោជន៏សំរាប់ ការតែងនិពន្ធជាមួយ Word 2010

មានមនុស្សជាច្រើនពេលប្រើកម្មវិធីតែងនិពន្ធអត្ថបទតែងប្រើបន្ថែមនូវ add-in.
ភាគច្រើននៃកម្មវិធីនេះ គឺ MS Word ដែលនរណាៗក៏ស្គាល់នឹងប្រើប្រាស់។

ពេលនេះយើងនឹងលើកឡើងនូវ Word add-in សំខាន់ៗដែលជាជំនួយដល់ការងារប្រចាំថ្ងៃ ហើយអ្នកប្រើវាបានដោយមិនគិតថ្លៃ

កម្មវិធីចំនួន5 អាចប្រើជំនួស PowerPointបាន

ប្រសិនបើអ្នកប្រើនូវបណ្ដាកម្មវិធីការិយាល័យរដ្ឋបាល,
អ្នកនឹងធ្លាប់ប្រើ PowerPoint,កម្មវិធីធ្វើស្លាយដ៏ងាយស្រួលមួយ។
តាមពិតវាមិនមែនតែកម្មវិធីPowerPointរបស់Microsoft ដែលជាកម្មវិធីគិតពីកម្មសិទ្ធបញ្ញាប៉ុណ្ណោះទេ យើងក៏នៅមានជំរើស
ជាច្រើន ហើយកម្មវិធីទាំងនេះមិនត្រឹមប្រើដោយមិនគិតថ្លៃប៉ុណ្ណោះទេ
តែវាក៏ដំណើរល្អដូចPowerPointរបស់Microsoftផងដែរ។

1: Impress
OpenOffice.org Impress ជាកម្មវិធីប្រើដោយមិនគិតថ្លៃរបស់ OpenOffice.orglibreoffice.org
ផ្ទៃប្រសព្វអ្នកប្រើងាយស្រួល,ដូចរូប A, វាមិនខុសអីពី PowerPoint 2003នោះទេ.
អ្នកនឹងអាចប្រើបានដោយឆាប់បំផុតប្រសិនអ្នកធ្លាប់ប្រើ PowerPoint,
Impress ផ្ដល់អោយអ្នកនូវបណ្ដា slide នឹង layout, រូប, រូបមានចលនា….,យ៉ាងប្រសិទ្ធិភាពបំផុត។

រូប ក : OpenOffice.org Impress ដូចគ្នានឹង PowerPoint 2003.
OpenOffice.org Impress មិនគិតថ្លៃ (កូដបើក). ប្រសិនបើប្រើវានោះចូរអ្នកគិតពិតការចូលរួមវិភាគទានដល់សមាគមន៏នេះ
2: Prezi
ដោយបច្ចេកទេស(Cloud Computing) មានភាពរីកចំរើន។ជាមួយ Prezi.com. អ្នកអាចប្រើវាដើម្បីបង្កើតស្លាយ វាបង្កើតដោយ
ប្រើ Adobe Flash ដូច្នេះស្លាយរបស់របស់អ្នកនឹងធ្វើអោយមានការទាក់ទាញ។.ចំណែកការប្រើប្រាស់
វាខុសគេបន្តិច សូមមើលរូបពីការនែនាំប្រើប្រាស់។

រូប ខ : វាគឺចាប់ផ្ដើមដោយការធ្វើដូច្នេះ

រូប គ : ថែមអក្សរនឹងក្រាហ្វិចអោយស្លាយទៅក្នុងរូបនេះ
កម្មវិធីនេះប្រើដោយមិនគិតថ្លៃលើ (Cloud Computing)តែរាល់សមិទ្ធិផលស្លាយដែលអ្នកបានបង្កើតនឹងដាក់
អោយចេញជាសាធារណៈ ហើយអ្នកក៏ទាញយកដាក់ក្នុងម៉ាស៊ីនអ្នកបានផងដែរ។
ដើម្បីទទួលបាននូវសេវាកម្មពេញលេញអ្នកអាចចំនាញ៥៩ដុល្លា ក្នុង១ឆ្នាំសំរាប់កំណែEnjoy
នឹង១៥៩ដុល្លា១ឆ្នាំសំរាប់កំណែPro។
3: Google Presentation (ប្រសិនបើមិនទាន់មានគណនីGoogleអ្នកចាំបាច់ត្រូវបង្កើតវាជាមុន.)
ប្រសិនបើអ្នកមិនធ្លាប់ប្រើ Google Docs Presentation,អ្នកគួរតែប្រើវា ។ព្រោះកម្មវិធីនេះផ្ដល់មុខងារគ្រប់គ្រាន់
នឹងងាយស្រួលប្រើ ដោយគ្រាន់តែចូលទៅ Google.com រួចរើស menu More.
ក្រោយមកនឹងចុច Create នឹងជ្រើស Presentation.វាគឺជាកម្មវិធីលើវែបដូច្នេះអ្នកគួរប្រើInternet Explorer ឬChrome
ថ្មីបំផុត។ កម្មវិធីនេះប្រើដោយមិនគិតថ្លៃនឹងដំណើរលើ(Cloud Computing)។

រូប ឃ ផ្ទៃកម្មវិធីរបស់ Google Docs Presentation មានភាពសមញ្ញ តែពេញតំរូវការប្រើប្រាស់

4: SlideRocket

ជាកម្មវិធីស្លាយមួយផ្សេងទៀតដំណើរការលើ Web ។ SlideRocket, វាផ្ដល់អោយអ្នកប្រើនូវរូបមានចលនា
ដែលជំនាញខាងធ្វើស្លាយលើវែប។ផ្ទៃប្រសព្វកម្មវិធីនេះពិបាកប្រើសំរាប់អ្នកបន្តិច ព្រោះត្រូវចំនាយពេលអានឯកសានែនាំ
ច្រើន។
ក្រោយពីធ្វើស្លាយហើយអ្នកអាចទាញយកបានជាfile PowerPoint ឬ file PDF.
តំលៃ២៤ដុល្លា១ខែនឹងសំរាប់១នាក់ប្រើ។

រូប ង : កែប្រែស្លាយក្នុងផ្ទាំងបង្អួច Editing.
5: Flair
Flair ផ្ដល់ជូនដោយ Wildform កម្មវិធីលើ desktop បង្កើតមេរៀនស្លាយពឹងលើ Flash.
តែអ្នកប្រើមិនចាំបាច់ត្រូវចេះFlash នោះទេ នេះជាគុណសម្បត្តិរបស់Flair.
តំលៃវាប្រហែល $199, យ៉ាងណាក៏ធូរថ្លៃជាង Flashដែរ, Flairងាយស្រួលប្រើ.វាខ្លាំងត្រូវថាមានសមត្ថភាពធ្វើ video នឹង audio ស្រេចៗតែម្ដង,ពិតជាមានប្រយោជន៏សំរាប់បង្កើតស្លាយផ្សព្វផ្សាយផលិតផលថ្មីៗ,ហើយកម្មវិធីនេះទៀតសោត
អាចបំលែងបណ្ដា file PowerPoint ទៅរាង Flashទៀតផង.។
ផ្ទៃប្រសព្វEdit Userងាយស្រួល, (ដូចរូប),
អ្នកអាចឆាប់ចេះប្រើ នឹងស្គាលមុខងាររបស់កម្មវិធីនេះ.បន្ថែមពីនេះវាមានឯកសារនែនាំនឹង template ផ្ទាល់តែម្ដងដើម្បីជាជំនួយដល់ការប្រើ។

ប្រើមុខងារ Editក្នុងការកែសំរួលស្លាយ

របៀប ភ្ជាប់ ថតរក្សាឯកសារ របស់ SkyDrive ក្នុង Windows7

ប្រសិនបើអ្នកមានគណនីWindowsLive(គឺជាHotmailចាស់) នោះយើងអាចទទួលបានទំហំ25GB
សំរាប់ជាកន្លែងរក្សាទិនិ្នន័យដែលផ្ដល់ដោយមិនគិតថ្លៃពីសេវាកម្ម SkyDrive.។
ក្នុងអត្ថបទនេះខ្ញុំនឹងនិយាយពីជំហានសំខាន់ៗដើម្បីភ្ជាប់ថតរបស់ SkyDrive ក្នុង Windows 7.

ដំបូង ចូរអ្នកបើ Control Panel > User Accounts and Family Safety > User Accounts > Link Online IDs នឹងជ្រើសLink Online ID នៅជាប់នឹង WindowsLiveID (ក្នុងករណីខ្លះអ្នកចាំបាច់ទាញយកនឹងដំឡើង Windows Live ID ជាមុនសិន,តែយ៉ាង របៀបនៃការអនុវត្តប្រហាក់ប្រហែលគ្នា):

តមកទៀត , អ្នកចូលប្រើជាមួយគណនី Windows Live (ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរអក្សរសំខាន់នោះចាំបាច់ត្រលប់ទៅទំព័រLink Online ID ក្នុង Control Panel).
ក្រោយមកទៀត អ្នកត្រូវធ្វើការកំណត់ នូវថតរក្សារទិន្នន័យ SkyDriveលើម៉ាស៊ីន, គួរសំគាល់កកន្លែងនេះព្រោះមនុស្សភាគច្រើនងាយច្រលំ។ដើម្បីអោយងាយអនុត្តន៏
ចូរបើក My Computer > Map network drive នឹងជ្រើស តួអក្សរថតរក្សាឯកសារ(ឧទាហរណ៏ទីនេះគឺ អក្សរ S),
ក្រោយមកអ្នកបញ្ចូលកូដខាងក្រោមទៅក្នុង ដែន text ជាប់ម្ខាងនៃ Folder:
\\docs.live.net@SSL\IDGOESHERE\^2Public

ដើម្បីត្រួតពិនត្យ ID របស់គណនី,ចូរអ្នកចូលទៅទំព័រគ្រប់គ្រងគណនីSkyDrive, ចុចកណ្ដុរស្ដាំចូល Files > Copy link address:

រក្សា URL នេះលើ NotePad, រួច copy កំណាត់អក្សរ ខាងក្រោយ cid=

ត្រលប់មកថត Map Network Drive នឹងរក្សាកំណាត់ IDខាងលើនោះចូលទៅ (ទីនេះគឺ IDGOESHERE),
ក្រោយមកចុច Finish:

ក្រោយមក បញ្ចូលជាមួយ Windows Live ID, ថតរក្សាទិន្ន័យរបស់អ្នកនឹងបង្ហាញចេញក្នុង My Computer ដូចរូបខាងក្រោមនេះ:

អង់គ្លេស (ប្រភព CNET)
ពិតជាងាយ នឹងសមញ្ញមែនទែន បើមានបញ្ហាសូមដាក់វិចារនៅទីនេះ។
សូមទទួលបានជោគជ័យ!

វិធីងាយៗ ក្នុងការ ទាញយក វីដេអូ ពីYoutube

ដូចយើងដឹងស្រាប់ចំណួនវីដេអូលើ Youtube មានច្រើនឥតគណនា។
តែទាស់នៅត្រង់ថាមិនអោយយើងទាញយកមកដាក់ម៉ាស៊ិនផ្ទាល់ខ្លួនបាន។
តែជាមួយគន្លឹះ៨យ៉ាងនេះ អ្នកនឹងអាចទាញយកបានដោយស្រួល។

វិធីបង្កើត WiFi សបនិមិត្តនៅលើប្រព័ន្ធប្រតិបត្តិ Windows 7

ដោយសារ ប្រព័ន្ធអ៊ិនធើណែត នៅប្រទេសយើង នូវមាន តម្លៃខ្ពស់ និងថវិការមានកំនត់ ដូច្នេះ ITKHMER សូមបង្ហាញនូវវិធីបង្កើត WiFi សបនិមិត្ត នៅលើប្រព័ន្ធប្រតិបត្តិ Windows 7
ដើម្បីចែកអ៊ិនធើណែតទៅឲកុំព្យូទ័រ ទូរស័ព្ទឬឩបករណ៍ផ្សេងទៀតប្រើបាន។



បើក Command prompt ជា Administrator

បន្ទាប់មកវាយ
netsh wlan set hostednetwork mode=allow ssid=itkhmer key=itkhmer123

ដើម្បីបង្កើត WiFi សបនិមិត្ត ដែល itkhmer ជាឈ្មោះចំនុចបែងចែក និង itkhmer123 ជាលេខសម្ងាត់។

រួចេវាយ netsh wlan start hostednetwork ដើម្បីដំនើរការ។
កុំព្យូទ័រដែលបែងចែកភ្ជាប់អ៊ិនធើណែតជាមួយ Card Network មួយណាត្រូវចុចលើ Card នោះសម្រាប់ចែក។
ដូចករណីខ្ញុំប្រើ Modem USB 3G ភ្ជាប់អ៊ិនធើណែត ដូច្នេះត្រូវចុច Mouse ស្តាំលើវា
បន្ទាប់មកយក Sharing ត្រង់ Home networking connection
រើសយក Microsoft Virtual WiFi Miniport ដែលយើងទើបបានបង្កើតខាងលើដើម្បីចែកអ៊ិនធើណែត។

វិធីស្វែងរកសៀវភៅឯកសារឬកម្មវិធីតាមអ៊ីនធើណែត


ដោយសារប្រទេសយើងមានការរីកចម្រើនយឺត និងចំនេះដឹងរបស់សិស្ស និស្សិតនៅមានកម្រិតទាបបើប្រៀបធៀបជាមួយនឹងប្រទេសជិតខាងក្នុងតំបន់ ដែលប្រហែលជាផលលំបាកមួយក្នុងការស្វែងរកការងារធ្វើ

ផ្លាស់ប្ដូរផ្ទាំង logon windows7 ដោយប្រើ regedit

Windows7 ជាជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ (os) របស់ក្រុមហ៊ុន Microsoft បន្ទាប់ពី Windows xp និង Windows Vista ។ ដែល os នេះមាន​​ Interface ស្រស់ស្អាត និងដំណើរការល្អជាងជំនាន់មុនៗ …

គន្លឹះដោះសោ Modem USB 3G Huawei

តើធ្វើដូចម្តេចទៅដើម្បីដោះសោ Modem USB 3G Huawei ទៅតាមប្រភេទផ្សេងៗ?
ចំលើយមានដូចខាងក្រោម៖
១.មុនដំបូងកត់លេខសំងាត់របស់ IMEI(International Mobile Equipment Identity)ដែលមាននៅក្នុងសំបក
Modem USB 3G Huawei ដើម្បីបំពេញក្នុងប្រអប់ Enter IMEI ក្នុងគោលបំណងទាញយក Unlock code។


២. បន្ទាប់មកយើងត្រូវពិនិត្យនិងសាកល្បងអោយបានត្រឹមត្រូវថាវាអាចដំណើរការបានល្អជាមួយនឹង
Original SIM Card ដែរឬទេ?

៣. ក្រោយពីភ្ជាប់អ៊ីនធឹណេតជាមួយ Original SIM Card អ្នកត្រូវចូលគេហទំព័រ http://a-zgsm.com/huawei.php
នៅពេលដែលចូលគេហទំព័រនេះរួចហើយចូរវាយលេខ IMEI(International Mobile Equipment Identity) ដែល
អ្នកបានកត់ទុកនៅក្នុងចំណុចទី១ និងវាយលេខនៅក្នុងប្រអប់ Security Code បន្ទាប់មកចុច Calculator ដើម្បី
ទាញយកលេខសំងាត់របស់ Unlock។

៤. ក្រោយពីយើងទទួលបានលេខកូដសំងាត់ហើយ សូមប្តូរ Original SIM Card ទៅ SIM Card របស់
ក្រុមហ៊ុនផ្សេងពេលនោះវានឹងបង្ហាញប្រអប់មួយដើម្បីបំពេញលេខរបស់ Unlock ក្រោយពីបំពេញរួចសូមចុច OK។

៥. បន្ទាប់ពីយើងធ្វើបានសម្រេចពីរបៀបទី១ដល់ទី៤ សូមបើកកម្មវិធីរបស់ Modem USB 3G Huawei
ដែលមានស្រេចស្រាប់នៅក្នុង Modem USB(Universal Serial Bus) និមួយៗដោយគ្រាន់តែ Configuration
APN(Access Point Name)ទៅតាមប្រភេទ របស់ក្រុមហ៊ុននិមួយៗជាការស្រេច។
ដើម្បីឲ្យកាន់តែច្បាស់លាស់ថាModem USB 3G Huaweiរបស់អ្នកអាចប្រើបានគ្រប់ ប្រភេទ​ SIM Card ដែរឬទេ?
សូមអ្នកទាញយកកម្មវិធី DC-Unlocker client តាមរយះhttp://www.mediafire.com/download.php?iedco27gfduo6cs
រួចដំទ្បើងវានឹងបង្ហាញដូចខាងក្រោម៖

គួកត់សម្គាល់ផងដែរថារបៀបដោះសោរបស់ Modem USB 3G Huawei ខាងលើមិនអាចធ្វើទៅបានគ្រប់
ប្រភេទ Modemនោះទេវាគ្រាន់តែជាជំនួយខ្លះៗសម្រាប់លោកអ្នក៕

កូដកម្មវិធី Khmer Notepad (C#)

នៅក្នុងអត្ថបទមុន ខ្ញុំ បានដាក់ឱ្យលោកអ្នកទាញយក កូដ Khmer Notepad ជាភាសាខ្មែរ​ រួចមកហើយនៅក្នុង VB.NET ។ ចំណែកអត្ថបទនេះវិញ ខ្ញុំក៏បានដាក់ឱ្យទាញយក កូដ Khmer Notepad ជាភាសាខ្មែរ​​ តែនៅក្នុង C# វិញម្ដង។




វិធីធ្វើ Windows 7 ឬ 8 boot ពី USB flash drive ដោយប្រើ Command line

វិធីបង្កើត Bootable USB flash drive ដើម្បីដំឡើង Windows 7 ឬ 8 ដោយប្រើ Command line
តំរូវការមុន៖



១. ឯកសាររូបភាពរបស់ Windows 7 ឬ 8 ដែលមានកន្ទុយ iso
http://www.softpedia.com/progDownload/Windows-7-Download-118183.html
២. កម្មវិធីឌីសសប្បនិម្មិតដើម្បី Mount ឯកសាររូបភាពរបស់ Windows 7 ឬ 8 មកប្រើ
Ultra ISO
Power ISO
៣. USB flash drive ដែលមានទំហំធំជាង 4 GB
ដំបូងត្រូវ Mount ឯកសាររូបភាពរបស់ Windows 7 ឬ 8
ភ្ជាប់ USB flash drive ជាមួយ Computer
សន្មត់ថា៖
- Drive I ជាឌីសសប្បនិម្មិតដែលត្រូវបាន Mount ឯកសាររូបភាពពី Windows 7 ឬ 8
- Drive M ជា USB flash drive
បើក Command Prompt ជា Administrator ដោយចុចលើសញ្ញា Windows រួចវាយ cmd វានឹងលោតចេញ cmd.exe ខាងក្រោម Programs
ចុចកណ្ដុរខាងស្ដាំលើវា រើសយក Run as administrator
C:\Windows\system32>cd /
C:\>diskpart (ដើម្បីចូល Disk Partition)
Microsoft DiskPart version 6.1.7601
Copyright (C) 1999-2008 Microsoft Corporation.
On computer: Hokhmer
DISKPART> list disk (បង្ហាញ disk ដែលកំពុងប្រើ)
Disk ### Status Size Free Dyn Gpt
——– ————- ——- ——- — —
Disk 0 Online 596 GB 70 GB
Disk 1 No Media 0 B 0 B
Disk 2 Online 3854 MB 0 B
(ករណីនេះ Disk 2 គឺជា USB Flash Drive 4 GB ដែលយើងប្រើ ដូច្នេះរើសយក disk 2)
DISKPART> select disk 2
Disk 2 is now the selected disk.
DISKPART> clean (លុបឯកសារចេញពី USB)
DiskPart succeeded in cleaning the disk.
DISKPART> create partition primary (បង្កើតវាជា Primary Partition)
DiskPart succeeded in creating the specified partition.
DISKPART> list part (មើល Disk Partition)
Partition ### Type Size Offset
————- —————- ——- ——-
* Partition 1 Primary 3853 MB 64 KB
DISKPART> select partition 1 (រើសយក Partition 1)
Partition 1 is now the selected partition.
DISKPART> active (ធ្វើវាអោយទៅជា Active Partition)
DiskPart marked the current partition as active.
DISKPART> format FS=NTFS (format USB ជាប្រភេទ NTFS)
100 percent completed
DiskPart successfully formatted the volume.
DISKPART> exit
Leaving DiskPart…
C:\>xcopy I:\*.* M:\ /E /F /H (ចំលងឯកសារទាំងអស់ពី drive I ទៅ M)
C:\>M:
M:\>cd boot
M:\boot>bootsect /nt60 M: /force
(ជំនួស nt52 for windows 64 bit)
Target volumes will be updated with BOOTMGR compatible bootcode.
M: (\\?\Volume{40f56094-640d-11e1-9e7d-1c4bd60e7cd5})
Forced dismount complete, open handles to this volume are now invalid.
Successfully updated NTFS filesystem bootcode.
Bootcode was successfully updated on all targeted volumes.
M:\boot> exit
M:\>exit
Restart Windows រួចចូលទៅប្តូរ Bios setting (ចុច F2, F8, Del ទៅតាមប្រភេទកុំព្យូទ័រ) អោយ Boot ពី USB Flash Drive ។
ចំនាំ៖ ក្រោយពីដំឡើង Windows រួចត្រូវចូលទៅកែ Bios setting អោយ Boot ពី Hard disk វិញ៕

របៀបបិទម៉ៅស្ដាំ Mini Toolbar ក្នុង Word/Excel 2007/2010

Mini Toolbar
អ្វីទៅជា Mini Toolbar?

នៅពេលដែលោកអ្នកវាយឯកសារ នៅលើកម្មវិធី Microsoft Word/Microsoft Excel 2007/2010 ពេលលោកអ្នក Select នៅលើអក្សរ (text) ណាមួយនោះវានឹងលោតកូនផ្ទាំងតូចមួយ​ ដែលអាចឱ្យលោកអ្នកធ្វើការប្ដូរពុម្ពអក្សរ ប្ដូរទំហំអក្សរ ដាក់ពណ៌ទៅឱ្យអក្សរ ធ្វើឱ្យុអក្សរដិតធំ ធ្វើអក្សរឱ្យទ្រេត ធ្វើអក្សរឱ្យមានគូសបន្ទាត់ពីក្រោម … អញ្ចឹងផ្ទាំងមួយហ្នឹងហើយដែលគេឱ្យឈ្មោះថា Mini Toolbar
បើយើងគិតទៅវាពិតជារំខានណាស់នៅពេលដែលយើង Select ទៅលើអក្សរណាមួយនោះ ប៉ុន្តែពេលនេះ សុំដោះស្រាយបញ្ហាមួយនេះជូនទៅចុះ។
តោះ! អនុវត្តន៍
សូមចូលទៅកាន់ Registry ដោយចុច Ctrl + R => វាយពាក្យ regedit => OK
ចំពោះ Microsoft Word 2007
ចូលទៅកាន់ទីតាំង HKEY_CURRENT_USER\Software\Microsoft\Office\12.0\Common\Toolbars\Word
ចំពោះ Microsoft Word 2010
ចូលទៅកាន់ទីតាំង HKEY_CURRENT_USER\Software\Microsoft\Office\14.0\Common\Toolbars\Word
——————————————————————
ចំពោះ Microsoft Excel 2007
ចូលទៅកាន់ទីតាំង HKEY_CURRENT_USER\Software\Microsoft\Office\12.0\Common\Toolbars\Exel
ចំពោះ Microsoft Excel 2010
ចូលទៅកាន់ទីតាំង HKEY_CURRENT_USER\Software\Microsoft\Office\14.0\Common\Toolbars\Excel
——————————————————————
បន្ទាប់ពីលោកអ្នកចូលទៅកាន់ទីតាំងដូចខាងលើហើយ ចូលទៅ Panel ខាងស្ដាំត្រង់កន្លែងទទេ ចុចម៉ៅស្ដាំយកពាក្យ New => DWORD (32-bit) Value
រួចដាក់ឈ្មោះថា AllowMenuFloaties => បន្ទាប់ចុចពីរដង ដោយវាយតម្លៃស្មើ 0×00000000 (0) => ចុច OK ជាការស្រេច៕

ការលុបបំបាត់ Splash Screen ក្នុង office 2010 (Word , Excel, PowerPoint)

គ្រប់ពេលដែលអ្នកបើកម្មវិធី Microsoft Office​​ អ្នកត្រូវរងចាំអេក្រង់ Splash Screen ដើរមួយភ្លែតសិនរហូតវាលេចបាត់ទៅវិញទើបកម្មវិធី Word ,Excel​​ ឬ PowerPoint ចេញមក​។


បើលោកអ្នកចង់បំបាត់អេក្រង់ Splash Screen ចូរអនុវត្តន៏តាមរបៀបដូចខាងក្រោមៈ

របៀប​ដំឡើង Windows 7 តាម​រយៈ USB

ប្រសិន​បើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​អត់​មាន DVD-ROM ​ទេ​ហើយ​អ្នក​ចង់ ​ដំឡើង​ថ្មី​ទាំង​ស្រុង​នូវ​ប្រពន្ធ័​ដំណើរ​ការ នោះ​អ្នក​ត្រូវ​នឹក​ឃើញ​ភ្លាម​ទៅ​ដល់​ USB វា​អាច​ប្រើ​ជំនួស​ DVD-ROM ក្នុង​ការ​ដំឡើង​ប្រពន្ធ័​ដំណើរ​ការ​បាន​ប៉ុន្តែ USB ដែល​អ្នក​យក​មក​ប្រើ​ត្រូវ​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​ 4GB​ ឡើង​ទៅ​ពី​ព្រោះ Windows 7 មាន​បរិមាណ​ជិត​ទៅ​ដល់ ​4GB


Related Posts Plugin for WordPress, Blogger...