
ខាងក្រោមគឺជាវិធីសាស្រ្តធ្វើរូបព្រះច័ន្ទ ការអនុវត្តន៏របស់វាមានលក្ខណៈស្រដៀងទៅនិងការធ្វើព្រះ អាទិត្យកាលពីប្រកាសលើមុនដែល។ ដូចនេះសូមសាកល្បងជាមួយការធ្វើព្រះច័ន្ទវិញម្តង។
១.បង្កើតក្រដាស់ការងារថ្មីដោយចាក់ពណ៌ខ្មៅចូល រូចយកឧបករណ៏ Ellipse Tool ដូចខាងក្រោម៖

២.ចុច Shift អោយជាប់នៅពេលដែលគូស Ellipse Tool ដើម្បីអោយវាមានរាងមូលដូចខាងក្រោម៖

៣.ចូលទៅ Layer → Layer style → Outer Glow រូចកំណត់ដូចខាងក្រោម៖

នៅក្នុង Layer Style នោះដដែល កំណត់ត្រង់ Drop Shadow ដូចខាងក្រោម ហើយចុច OK៖

៤.ចុច Right Click លើ Layer Shape នោះហើយជ្រើសយកដូចខាងក្រោម៖

៥.ចូលទៅ Select → Load Selection → Ok។ អ្នកនិងឃើញមានការ select នៅជុំវិញវា
៦.សូមចុច អក្សរ " D " ដើម្បីប្តូរពណ៌មកលក្ខណៈដើមវិញ។ រូចចូលទៅ Filter → Render → Clouds អ្នកនិងឃើញដូចខាងក្រោម៖

៧.ចូលទៅ Filter → Distort → Spherize... ហើយកំណត់ដូចខាងក្រោម៖

៨.ចូលទៅ Layer → Layer style → Color Overlay... រូចកំណត់ដូចខាងក្រោម រូចចុច Ctrl + D ដើម្បីដោះ select ជាការស្រេច៖









