
ខាងក្រោមគឺជាគន្លឹះខ្លះៗសំរាប់ការប្រើប្រាស់ឧបករណ៏ Horizontal Type Tool និង Pen Tool ដែលធ្វើអោយអក្សររបស់អ្នកកាន់តែមានភាពរស់រវើកក្នុងការរចនាអក្សរ។ ដូចនេះសូមអនុវត្តន៏ដោយខ្លួន ឯងនូវជំហានខាងក្រោម៖
១.បង្កើតក្រដាសការងារថ្មីមួយហើយចាក់ពណ៌(កូដពណ៌ #0076ad) ខាងក្រោមជាឧទាហរណ៏៖

២.ធ្វើការប្តូរពណ៌ Foreground មុនជ្រើសរើសយកឧបករណ៏ Custom Shape Tool មកគូស

៣.បន្ទាប់ពីជ្រើសរើសឧបករណ៏ Custom Shape Tool ហើយ ត្រូវកំណត់ដូចខាងក្រោម៖

៤.យក shape នោះមកគូសលើក្រដាសការងាររបស់យើង ហើយចុច Ctrl + T ដើម្បីធ្វើការពង្រីកអោយធំ យកល្អគួរតែចុច Alt អោយជាប់នៅពេលទាញវាពង្រីក។

ហើយកំណត់អោយបានត្រឹមត្រូវចំកណ្តាលដូចខាងក្រោម៖

៥.ចូលទៅ Layer → Rasterize → Shape អ្នកនិងមើលឃើញ shape នោះនៅតែលើក្រដាសការងារយើងតែប៉ុណ្ណោះ

៦.ចូលទៅ Filter → Distort → Twirl... ដូចខាងក្រោម៖

រូចកំណត់ដូចខាងក្រោម៖

៧.យកឧបករណ៏ Pen Tool មកគូសអោយកោងតាមរូប ហើយយកឧបករណ៏ Horizontal Type Tool មកដាក់អោយចំចំនុចទី១ ហើយធ្វើការសរសេរអក្សរដែលអ្នកពេញចិត្តដូចខាងក្រោម៖

៨. ខាងក្រោមជាគំរូ ហើយគូស Pen Tool នៅកន្លែងផ្សេងទៀតតាមតំរូវការរបស់អ្នកជាការស្រេច៖
របៀបធ្វើអក្សរគួចក្នុង Photoshop
1:02 AM
Adobe Photoshop









