ជាទូទៅនៅពេលដែល Windows មានបញ្ហាយើងតែងតែធ្វើការតំឡើងវាឡើងវិញតាមរយៈ DVD
ឬ USB ដូច្នេះអ្នកត្រូវមាន DVD Windows ឬក៏អ្នកត្រូវបង្កើត Bootable
USB សម្រាប់ការតំឡើងឡើងវិញ។
ឥឡូវយើងនឹងធ្វើការបង្ហាញជូនពីវិធីផ្សេងមួយទៀត
ដែលអនុញ្ញាតឲ្យអ្នកធ្វើការតំឡើង Window 7 ពីឌីសរឹង (Hard Disk)
របស់អ្នកផ្ទាល់តែម្តង។ ដោយគ្រាន់តែលោកអ្នកមាននូវ Software របស់ Window 7
តែប៉ុន្នោះ។
សូមអនុវត្តន៍តាមជំហានដូចខាងក្រោមជំហានទី១៖ ពេលដែលបើកកុំព្យូទ័រឡើងមកដំបូង សូមចុចលើ F8
សូមរើសយក Repair Computer
ជំហានទី២៖ បន្ទាប់មកវានឹងលោតផ្ទាំង “System Recovery Options”

ជ្រើសយក US រួចចុច Next

បញ្ចូល User និង Password រួចចុច OK
សូម រើសយក Command Prompt
ជំហានទី៣៖ សូមចូលទៅទីតាំងដែល Window 7 បានរក្សាទុក (ជាកញ្ចប់ Folder
មិនមែនជា *.
iso ទេ) ឧ. E:\OS\Win7 រួចចូលទៅកាន់ File ដែលត្រូវតំឡើង គឺ setup.exe ដោយវាយ E:\OS\Win7\setup.exe
មិនមែនជា *.

ជ្រើសយកភាសា និងប្រភេទក្តារចុច
បន្ទាប់មកសូមតំឡើងវា (ដូចធម្មតា) នោះលោកអ្នកនឹងទទួលបានវីនដូសេវេនថ្មីដូចការប្រើឌីស ឬ តាម USB ដូច្នេះដែរ។











