Pages

ប្រើ Google Chrome ដើម្បីមើល PDF


PDF Viewer plug-in ដែល​មាន​ភ្ជាប់​ក្នុង Chrome អាច​ឱ្យ​យើងបើកមើលឯកសារ​ប្រភេទ PDF បានដោយមិនបាច់​ដំឡើង​កម្មវិធី​អ្វី​បន្ថែម​នោះទេ ។
ការមើល PDF ជាមួយ Chrome
វិធីទី ១៖ អូសដាក់

​លោកអ្នក​អាចមើលឯកសារ PDF ក្នុង Chrome ដោយ​គ្រាន់តែ​បើក Chrome ហើយអូស file PDF ដែល​លោកអ្នក​ចង់មើលដាក់​ក្នុង​ផ្ទាំង Chrome ជាការស្រេច ។

វិធីទី ២៖ ​កំណត់​ឱ្យ​បើក PDF ជាមួយនឹង Chrome រហូត​
យើងអាច​កំណត់​ឱ្យ​ពេល​ដែល double-click លើ file PDF ឱ្យ​បើក PDF ជាមួយ Chrome រហូត​បានដោយធ្វើតាមវិធី​ខាងក្រោម​៖
Right-click លើ file PDF ហើយចុចយក Open with រួចចុចលើ Choose default program…

ហើយ​ផ្ទាំង Open with នឹងបើកឡើង

​ប្រសិនបើ​លោកអ្នក​មិនឃើញមាន​កម្មវិធី Chrome ទេ លោកអ្នក​ត្រូវចុចលើ button Browse
រួចចុចទៅរកទីតាំង  C:\Users\Sambo\AppData\Local\Google\Chrome\Application

ហើយ double-click លើ file ឈ្មោះ chrome.exe

ហើយចុច OK
***​ចំណាំ​ៈ លោកអ្នក​ត្រូវធីកលើប្រអប់ Always use the selected program to open this kind of file ប្រសិនបើ​អ្នកចង់​ឱ្យ​គ្រប់ពេលអ្នក double-click លើ file PDF ឱ្យ​វាបើកជាមួយ Chrome ។