PDF Viewer plug-in ដែលមានភ្ជាប់ក្នុង Chrome
អាចឱ្យយើងបើកមើលឯកសារប្រភេទ PDF
បានដោយមិនបាច់ដំឡើងកម្មវិធីអ្វីបន្ថែមនោះទេ ។
ការមើល PDF ជាមួយ Chrome
វិធីទី ១៖ អូសដាក់
លោកអ្នកអាចមើលឯកសារ PDF ក្នុង Chrome ដោយគ្រាន់តែបើក Chrome ហើយអូស
file PDF ដែលលោកអ្នកចង់មើលដាក់ក្នុងផ្ទាំង Chrome ជាការស្រេច ។
វិធីទី ២៖ កំណត់ឱ្យបើក PDF ជាមួយនឹង Chrome រហូត
យើងអាចកំណត់ឱ្យពេលដែល double-click លើ file PDF ឱ្យបើក PDF ជាមួយ Chrome រហូតបានដោយធ្វើតាមវិធីខាងក្រោម៖
Right-click លើ file PDF ហើយចុចយក Open with រួចចុចលើ Choose default program…
ហើយផ្ទាំង Open with នឹងបើកឡើង
ប្រសិនបើលោកអ្នកមិនឃើញមានកម្មវិធី Chrome ទេ លោកអ្នកត្រូវចុចលើ button Browse
រួចចុចទៅរកទីតាំង C:\Users\Sambo\AppData\Local\Google\Chrome\Application
ហើយ double-click លើ file ឈ្មោះ chrome.exe
ហើយចុច OK
***ចំណាំៈ លោកអ្នកត្រូវធីកលើប្រអប់ Always use the
selected program to open this kind of file
ប្រសិនបើអ្នកចង់ឱ្យគ្រប់ពេលអ្នក double-click លើ file PDF
ឱ្យវាបើកជាមួយ Chrome ។
ប្រើ Google Chrome ដើម្បីមើល PDF
8:25 PM
Internet








