របៀបបញ្ចូលលេខ ឬអក្សរសម្ងាត់នៅលើ Ms. Word 2007
១. សូមបើកឯកសារ Ms. Word ណាមួយដែលលោកអ្នកចង់ដាក់លេខ ឬអក្សរសម្ងាត់ ហើយសូមចុចប៊ូតុងនៅខាងឆ្វេងលើបង្អស់ ។ បន្ទាប់មកចុច Prepare ហើយយក Encrypt Document ។
២. សូមវាយលេខ ឬអក្សរសម្ងាត់ដែលលោកអ្នកចង់ដាក់ រួចចុច OK ។
៤. សូមវាយលេខ ឬអក្សរសម្ងាត់ដែលលោកអ្នកចង់ដាក់ម្ដងទៀត រួចចុច OK ។
៥. តទៅនេះ លោកអ្នកនឹងមានសិទ្ធិពេញលេញក្នុងការគ្រប់គ្រងទិន្នន័យរបស់លោកអ្នក ហើយប្រសិនបើមាននរណាម្នាក់ចង់បើកឯកសារនោះ រូបគេដាច់ខាតត្រូវតែស្គាល់លេខ ឬអក្សរសម្ងាត់របស់លោកអ្នកជាមុនសិន ។
ប្រសិនបើលោកអ្នកចង់លុបលេខ ឬអក្សរសម្ងាត់នៅលើឯកសារចេញ លោកអ្នកគ្រាន់តែចូលទៅកាន់ទីតាំងដដែល ហើយលុបលេខ ឬអក្សរសម្ងាត់នោះចេញជាការស្រេច ៕








