កូដ Hack Keyboard មិនឱ្យដំណើរការ

ចំពោះអត្ថបទនេះវិញមករានឹងបង្ហាញជូននូវវិធីបិទមិនឱ្យនរណាម្នាក់ប្រើប្រាស់ keyboard របស់យើងក្នុងខណៈពេលដែលយើងមិនបាននៅជាមួយកុំព្យួទ័រ ដោយសរសេរកូដជាប្រភេទ Batch ។
តើសរសេរកូដយ៉ាងម៉េចទៅហ្ន! វែងអត់ ហើយសរសេរតាមកម្មវិធីអ្វី?
ចង់ដឹងណាស់មែនទេ តោះ សាកល្បងទាំងអស់គ្នា!

សូមថតចម្លងកូដខាងក្រោមយកទៅដាក់នៅក្នុង Notepad (windows key + r រួចវាយ notepad => ok)
បន្ទាប់មកសូមធ្វើការរក្សាទុក (save) ត្រង់ប្រអប់ពីមុខ file name: លោកអ្នកដាក់ឈ្មោះអីក៏បានតែត្រូវរក្សាកន្ទុយ extension ជា .batch
ឧទាហរណ៏ៈ disable_keyboard.batch
បន្ទាប់មកសូមលោកអ្នកចុចពីរដងលើ file ដែលយើងទើបតែបង្កើតបាន រួចវានឹងពន្លាចេញជា file registry ចេញមកដែលមានឈ្មោះថា nokeyboard.reg
សូមដំណើរការដោយចុចពីរដងលើ nokeyboard.reg បន្ទាប់មកធ្វើការ log off ឬ restart ម៉ាស៊ីនជាការស្រេច។
តែប៉ុណ្ណោះលោកអ្នកអាចបិទក្ដារចុចមិនឱ្យដំណើរការបានហើយ។
វិធីដោះ
សូមចូលទៅកាន់ registry ដោយចុច windowskey+r => វាយថា regedit រួចស្វែងរកទីតាំង​ (part)
HKEY_LOCAL_MACHINE\System\ControlSet001\Control\Keyboard Layout រួចធ្វើការលុបទៅលើ file Scancode Map ដែលនៅផ្នែកខាងស្ដាំនោះចោលបន្ទាប់ log off ឬ restart កុំព្យួទ័រជាការស្រេច៕

Related Posts Plugin for WordPress, Blogger...