លោកអ្នកប្រាកដជាធ្លាប់ស្គាល់
និងធ្លាប់ប្រើប្រាស់កម្មវិធី Adobe Photoshop ហើយមែនទេ?
ដែលមកដល់ពេលនេះវាចេញដល់ជំនាន់ CS6 ហើយ ដែលមួយជំនាន់ៗ
មានការអាប់ឌេតសម្រាប់ផ្ដល់នូវភាពងាយស្រួលដល់អតិថិជនយ៉ាងច្រើន។
ថ្ងៃនេះលោកអ្នកនឹងរីករាយជាមួយ នឹងការទាញយកដោយសេរី នូវ Adobe Photoshop CS6
Beta ។
សូមចុចទីនេះ!
ដើម្បីទាញយកកម្មវិធី Adobe Photoshop CS6 Beta ដែលមានទំហំ ១.៧ជីកាបៃ
មានទាំងសម្រាប់ Windows និងសម្រាប់ Mac ។ បន្ទាប់ពីលោកអ្នកទាញយករួចរាល់ហើយ
សូមពន្លាវាចេញពី Zip File ហើយធ្វើការតំឡើងដូចខាងក្រោមៈ
ចុចលើពាក្យ Set-up.exe

បន្ទាប់វានឹងលោតផ្ទាំងមួយមក សូមលោកអ្នកជ្រើសរើសយក Try

ចុចលើប៊ូតុង Sign in

ពេលនេះមាន Options ពីរសម្រាប់ឱ្យលោកអ្នកជ្រើសរើស
- Adobe Photoshop CS6 (64-Bit)
- Adobe Photoshop CS6 (សម្រាប់ 32-Bit)
បន្ទាប់ពៅលោកអ្នកជ្រើសរើសរួចរាល់ហើយ សូមចុចប៊ូតុង Install
ចុងក្រោយសូមចុចប៊ូតុង Start Trial ជាការស្រេច៕












