
ពិតមែនហើយយើងទាំងអស់គ្នាភាគច្រើនចូលចិត្តប្រមូលទុករូបភាពជាច្រើន
ដែលខ្លះបានមកពី online cloud storage services , hosting website និង social
networking servicesជាដើម នៅក្នុងកុំព្យូទ័រ ផ្ទាល់ខ្លួន។
ជាមួយគ្នានេះផងដែរ
ប្រសិនបើយើងមានរូបភាពបន្តិចបន្តួតគឺវាមិនមានជាបញ្ហាចោទ នោះ
ទេ
តែបើសិនជាមានច្រើនវិញនោះ ក៏មិនប្រាកដថាមិនមានភាពស្ទួននោះទេ។
ដូចនេះ
ប្រសិនបើវាមានចំនួនធ្វេរដងដូចនេះវានិងធ្វើអោយមានភាពគ្មានសណ្តាប់ធ្នាប់
និង ខាតទំហំ Disk របស់យើងជាក់ជាពុំខាន។ ដូចនេះកម្មវិធី Image Comparator
អាចដោះស្រាយបញ្ហានេះបាន
ដោយវាអាចធ្វើការលុបនូវរូបភាពដែលស្ទួននោះបាន
ទោះបីជាមានឈ្មោះរឺទំហំខុសគ្នាក៏ដោយ អោយតែនៅក្នុង Folder
តែមួយ(បញ្ជាក់ Foldersនៅក្នុង Folder ក៏បានដែរ)។
កម្មវិធីនេះអាចដំណើរការបានទាំង 32bit និង 64bit នៃ window XP, window Vista
, Windows 7 និង windows 8។ ប្រសិនបើមិនដំណើរការ អ្នកត្រូវប្រាកដថាមាន
Microsoft.Net Framework 4.0ក្នុងម៉ាស៊ីន។

១. ចុចប៊ូតុង Add Folder ដែលមានរូបភាព
២. ចុចប៊ូតុង Find Duplicates
ប្រសិនបើមានអ្នកនិងឃើញវារាយក្នុងតារាង
៣. ធ្វើការជ្រើសរើស(select) file ប្រភេទរូបភាពដែលអ្នកចង់លុប
៤. ចុចប៊ូតុង Delete Selected ជាការស្រេច









