Windows7 ជាជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ (os) របស់ក្រុមហ៊ុន Microsoft បន្ទាប់ពី Windows xp និង Windows Vista ។ ដែល os នេះមាន Interface ស្រស់ស្អាត និងដំណើរការល្អជាងជំនាន់មុនៗ …
។សម្រាប់អត្ថបទនេះមករាសូមនាំលោកអ្នកទៅអនុវត្តន៍នូវគន្លិះដែលអាចឱ្យលោកអ្នក ផ្លាស់ប្ដូរផ្ទាំង logon របស់ Windows7។ ប្រសិនបើលោកអ្នកមិនមានកម្មវិធីសម្រាប់ផ្លាស់ប្ដូរទេ សូមកុំបារម្មណ៍ ខេធី៤២ នឹងបង្ហាញជូននូវរបៀបផ្លាស់ប្ដូរផ្ទាំង logon ដោយកែប្រែនៅក្នុង regedit ខាងក្រោមនេះជារូប login ដើម (default) របស់ Windows7 ដែលផ្ទាំងពណ៌ខៀវ ហើយមានរូបផ្កានៅចំកណ្ដាល ដែលរូបផ្ដានោះតំណាងឱ្យ រូបរបស់អ្នកប្រើប្រាស់ (user) ។

តោះ! សូមអនុវត្តន៍ទាំងអស់គ្នា!
- សូមចូលទៅកែកូដក្នុង regedit ដោយចុច Ctrl + R រួចវាយ regedit បន្ទាប់ចូលទៅកាន់ part ដូចខាងក្រោម
- Computer\HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\Windows\CurrentVersion\Authentication\LogonUI\Background
- បន្ទាប់មកចុចពីរដង លើ OEMBackground ហើយប្ដូរតំលៃពី 0 ទៅ 1 => OK
- ចំណុចចុងក្រោយ សូមធ្វើលោកអ្នកថតចម្លងរូបដែលលោកអ្នកគិតចង់ដាក់នៅលើ Logon ទៅដាក់នៅក្នុងទីតាំង
C:\Windows\System32\oobe\info\backgrounds ជាការស្រេច៕









