ការលុបបំបាត់ Splash Screen ក្នុង office 2010 (Word , Excel, PowerPoint)

គ្រប់ពេលដែលអ្នកបើកម្មវិធី Microsoft Office​​ អ្នកត្រូវរងចាំអេក្រង់ Splash Screen ដើរមួយភ្លែតសិនរហូតវាលេចបាត់ទៅវិញទើបកម្មវិធី Word ,Excel​​ ឬ PowerPoint ចេញមក​។


បើលោកអ្នកចង់បំបាត់អេក្រង់ Splash Screen ចូរអនុវត្តន៏តាមរបៀបដូចខាងក្រោមៈ

- ចំពោះកម្មវិធី Word
ចុច Mouse ខាងស្តាំលើអេក្រង់ Desktop​ រូចហើយចុចយក New​ បន្ទាប់មកទៀតចុចយក Shortcut (មើលរូបខាងក្រោម) ។

បន្ទាប់ពីចុចលើ Shortcut​​ វានិងលេចចេញនូវផ្ទាំង Create Shortcut​ មួយ ត្រង់ប្រអប់ Type the location of the item: ចូរបំពេញ​​ “c:\Programe Files\Microsoft Office\Office14\WINWORD.EXE” /q ដូចរូបខាងក្រោមៈ
បន្ទាប់មកចុច Next បន្ទាប់មកទៀតយើងដាក់ឈ្មោះអោយ Shortcut នៅត្រង់ប្រអប់ Type a name for this shortcut: រូចហើយចុច finish ។
-​ចំពោះ Excel
ជំហានអនុវត្តន៏ដូចគ្នាទៅនិងកម្មវិធី Word ដែរ​ ប៉ុន្តែខុសគ្នាត្រង់ប្រអប់ Type the location of the item: អ្នកបំពេញ “c:\Programe\Microsoft Office\Office14\EXCEL.EXE” /e​​ មើលរូបខាងក្រោមៈ
​​ រូចហើយចុច Next បន្ទាប់មកបំពេញឈ្មោះអោយ Shortcut​​ រូចចុច finish ជាការស្រេច ។
- ចំពោះ Powerpoint
​​ ជំហានអនុវត្តន៏ដូចគ្នាទៅនិងកម្មវិធី Word ឬ Excel ដែរ​ ប៉ុន្តែខុសគ្នាត្រង់ឮ​ប្រអប់ Type the location of the item: ចំពោះ Powerpoint ​អ្នកបំពេញ “C:\Programe File\Microsoft Office\Office14\POWERPNT.EXE”​ /s​ ដូចរូបខាងក្រោមៈ
​​​ បន្ទាប់មកចុច Next រូចហើយបំពេញឈ្មោះអោយ shortcut​ រូចចុច finish ជាការស្រេច​។
តាមការណែនាំខាងលើយើងសង្ឃឹមថាលោកអ្នកនិងអនុវត្តន៏បានយ៉ាងជោគជ័យ​ ។

Related Posts Plugin for WordPress, Blogger...