6 ជំហាន​ដើម្បីសាកល្បង laptop មុន​ពេល​ទិញវា



ជំហាន​រត់សាក​ម៉ាស៊ីន​ជា​ជំហាន​ដ៏សមញ្ញ​នឹង​ងាយស្រួល​ដើម្បី​ត្រួត​ ពិនិត្យ​លឿនហើយ​នរណា​ក៏ដឹង​នឹង​តែង​អនុវត្ត។ តែពេល​នេះបើ​​សិន​​ជា​អ្នក​ចង់​ទិញនូវ ​Laptop​ ហើយ​អ្នក​មិន​ដឹង​ជា​សាកល្បង​យ៉ាង​ណា​ទើប​ដឹង​ថា​វា​ជាម៉ាស៊ីន​ថ្មីឬត្រូវ​ បាន​ប្រើរួច​នោះ? សូម​អ្នក​អាន​នូវ​បទពិសោធន៏​ងាយៗដូចខាង​ក្រោម​នេះ។


១-វាស់​ពេលវេលា​ដំណើរការ​ម៉ាស៊ីន
វាស់​ពេលវេលា​ដំណើរការ​ម៉ាស៊ីន
ចូរ​ប្រើ​នាឡិការ​មួយ​សំរាប់ស្ទង់នាទី​ដើម្បី​ត្រួត​ពិនិត្យ​មើល​ពេល​វេលា​ដំណើរ​ការ​ម៉ាស៊ីន។ ចាំពីបើក​រហូត​ដល់​ម៉ាស៊ីន​រួច​រាល់។
២- ពិនិត្យ​មើល​ជ្រុង​នៃ​អេក្រង់

ត្រលប់អេក្រង់ចុះឡើង​ពិនិត្យ​គ្រប់ចំណុច​នៃផ្ទៃ​អេក្រង់ជា​ពិសេស​ជ្រុង​ឬ កែម
ចូរពិនិត្យ​វា​អោយ​បាន​ម៉ត់ចត់លើ​ផ្ទៃរបស់វា​ដើម្បីដឹង​ពី​ពណ៌បង្ហាញ​ចេញមាន​​ការ​​ផ្លាស់​ប្ដូរ​​ដែរ​ឬអត់ រូប​មាន​ព្រាលៗឬ អត់?
៣-ពិនិត្យអេក្រង់.
ពិនិត្យមើល​កំរិត​ពន្លឺនឹង​ពណ៌របស់​អេក្រង់។
ចូរ​បើក​នូវ​វែប​សាយ​មួយ​ដែល​មាន​ពណ៌ស្តង់ដារគឺដើម្បី​ត្រួត​ពិនិត្យ​ ជាមួយគ្នា​នោះ​សូម​បន្ថែម​បន្ថយ​នូ​វ​កំរិត​ពន្លឺ​​ថាតើ​អេក្រង់មាន​​ ពន្លឺគ្រប់​ពេល​​ប្រើ​នូវ​កន្លែង​​ផ្សេងៗគ្នា​ដែរអត់? ឬ​មាន​បញ្ហា​ពេល​ប្រើនៅ​កន្លែង​ហាលថ្ងៃ?
៤-សាក​បន្ទះចុច.
សាកល្បង​កំរិត​ស្ដង់ដារ​របស់​បន្ទះចុច
គុណភាព​របស់បន្ទះចុច​ពេល​ខ្លះ​ទៅតាមចំនង់ចំណូលចិត្ត​របស់​អ្នក​ ប្រើ។ម្នាក់ៗ​ប្រើប្រាស់​ម្រាម​ដៃ​ផ្សេងៗគ្នា។ ដូច្នេះចូរ​ជ្រើសរើស​នូវ​បន្ទះចុចណា​ដែល​ខ្លួន​មាន​អារម្មណ៍ស្រួល​ប្រើសាក​ បើ Notepad ឬ Word នឹង​​បញ្ចូល​​អក្សរ​សាក​ប៉ុន្មានជួរ តើ​ការ​សរសេរមាន​ភាព​ងាយ​ស្រួល​ដែរអត់?
៥-ពិនិត្យបន្ទះ​បញ្ជា mouse
តើ​បន្ទះ​បញ្ជា mouse ដំណើរការ​ស្រួល​ដែរ​អត់។
ពិនិត្យ​មើល​កន្លែង​បញ្ជា​ mouse នឹង​ បញ្ជា mouse​ ខាង​ឆ្វេង​/ខាង​ស្ដាំ ដោយ​របៀប​បើក​នូវ​វែប​សាយ​មួយ​ឬ​ផ្ទាំង​ផ្សេងៗ,បំលាស់ទីCusor នឹង​ click បើក​អត្ថបទ តើ​ការ​បញ្ជានោះ​ត្រឹមត្រូវ​តាម​ទីតាំងឬអត់?
៦-សាកបើកកម្មវិធីណាមួយ.
សាកល្បង​ល្បឿនរត់របស់កម្មវិធី
ចូរ​សាកល្បង​បើក​នូវ​កម្មវិធីណាមួយ​ដែល​បាន​ដំឡើងដើម្បីសាកល្បង​ ដំណើរការនៃ​ល្បឿន​របស់វា,អ្នក​អាច​បើក​កម្មវិធីដដែល​ជាមួយ​ម៉ាស៊ីន​ផ្សេង​ ដើម្បីធ្វើ​ការ​ប្រៀបធៀប​ក្នុង​ពេល​តែមួយ។ អាចសាក​ជាមួយ​កម្មវធី​ផ្សេងៗ​ដូច ​ជា​ Photoshop, Autocard…

Related Posts Plugin for WordPress, Blogger...