​បញ្ជា​សំឡេង S Voice របស់ Galaxy SIII មក​ប្រើ​លើ​ម៉ាស៊ីន Android 4.0

S Voice ជា​មុខ​ងារ​បញ្ជា​សំឡេង​របស់ Samsung ដែល​បាន​នែ​នាំ​កាល​ព្រឹត្តិការណ៍ Galaxy SIII Mobile Unpaked វា​ដូច​គ្នា​ទៅ​នឹង Siri របស់ Apple ដែរ គឺ​អាច​ស្គាល់​ស្ដាប់​បាន​និង​ធ្វើ​តាម​​សំឡេង​បញ្ជា​របស់​អ្នក​បាន។ សមា​ជិក​របស់​ក្រុម​វេទិការ XDA បាន​ចែក​រំលែក​ស៊េរី firmware មួយ​លេច​ពី Galaxy SIII ដែល​មាន​សំនុំ​
ឯកសារ APK របស់​ S Voice ដែល​អាច​ទាញ​វា​មក​តំឡើង​លើ​ឧបករណ៍​ដែល​រត់​លើ Android 4.0 ក៏​បាន។

ដើម្បី​ដំឡើង​បាន​ឧបករណ៍​ត្រូវ​​អាច root ជា​មុន​សិន រួច​​ទាញ​យក S Voice APK រួចតំឡើង​វា​ដូច​កម្មវិធី​ធម្មតា។
បើ​មាន​កំហុស​​មិន​អាច​រត់​មាន​ ត្រូវ​ដោះ​វា​ចោល​សិន (uninstall) S Voice រួច​​សាក​ល្បង​ម្ដង​ទៀត។
ប្រើ​កម្មវិធី Root Explorer ដើម្បី​ចំលងឯកសារ APK ទៅ​ដាក់​ក្នុង /system/app
ប្ដូរ​ការ​អនុញ្ញាត​ទៅ chmod rw-r-r /system/app
បិទ​រួច​បើក​ម៉ាស៊ីន​វិញ Restart
កំនត់​ចំណាំ៖ ​ម៉ាស៊ីន​ខ្លះ​នូវ​មាន​កំហុស ខ្លះ​ទៀត​អាច​ប្រើ​បាន​ល្អ មិន​គួរ​ប្រើ​មុខងារភ្ញាក់​ពី​ដំនេក “Wake up” ដោយ​បញ្ជា​នោះ​ទេ ព្រោះ​វា​ងាយ​រង​​នូវ Force Close (បើ​ជួប​ប្រទះ​បញ្ហា​នេះ​ចូល Setting > Apps > ស្វែង​រក S Voice រួច​ចុច Clear data, Clear Cache បន្ទាប់​មក​បើក​កម្មវិធី​សា​ជា​ថ្មី)។
ទាញយក៖ S Voice APK : http://www.mediafire.com/?fp04n29phdzeram
Root Explorer: http://letitbit.net/download/03838.0574314452e9fba8e3fe42bc55bc/re219w.zip.html
ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ៖
http://forum.xda-developers.com/showthread.php?t=1662231
http://forum.xda-developers.com/showpost.php?p=26372726&postcount=49

Related Posts Plugin for WordPress, Blogger...