អ្នកប្រើត្រូវកំណត់ឈ្មោះកម្មវិធីដែលចង់ប្រើឲ្យវាអាចដំណើរការ
បានហើយក្រៅពីនេះកម្មវិធីដែលមិនបានកំណត់ឈ្មោះវានឹងមិនអាច
ដំណើរការបានឡើយ។
តោះចាប់ផ្ដើមអនុវត្តទាំងអស់គ្នាតាមជំហានខាងក្រោម៖
ជំហានទី១៖ ចុចលើប៊ូតុង Start ហើយវាយពាក្យ gpedit.msc នៅក្នុងប្រអប់ស្វែងរករបស់ម៉ឺនុយ Start រួចចុច Enter។
ជំហានទី២៖ នឹងបើកផ្ទាំង Local Group Policy Editor
ឡើង, រួចចុចត្រង់ User Configuration => Administrative Templates
=> System ដែលស្ថិតនៅផ្នែកខាងឆ្វេងនៃ Window paneហើយរកមើល Run
only specified Windows applications នៅខាងស្ដាំ Window pane
រួចចុចពីរដង។
ជំហានទី៣៖ ក្រោយមកនឹងឃើញផ្ទាំងថ្មីបើកឡើង,
កន្លែងនេះត្រូវរើសយក Enable រួចហើយចុចលើប៊ូតុង Show
ដើម្បីបញ្ចូលឈ្មោះកម្មវិធីដែលចង់ឲ្យប្រើបាន។
ជំហានទី៤៖ បន្ទាប់ពីបញ្ចូលឈ្មោះកម្មវិធី ដែលអ្នកចង់កំណត់ឲ្យដំណើរការ រួចចុចប៊ូតុង OK ជាការស្រេច។
ជាចុងក្រោយកុំព្យូទ័រដែលបានកំណត់នេះនឹងបើកបានតែកម្មវិធីដែល
មានឈ្មោះក្នុងបញ្ជីខាងលើប៉ុណ្ណោះ។
បើអ្នកចុចលើកម្មវិធីផ្សេងនោះវានឹងបង្ហាញសារ error
ដូចរូបខាងក្រោម៖