Add-in ចំនួន០៥ មានប្រយោជន៏សំរាប់ ការតែងនិពន្ធជាមួយ Word 2010

មានមនុស្សជាច្រើនពេលប្រើកម្មវិធីតែងនិពន្ធអត្ថបទតែងប្រើបន្ថែមនូវ add-in.
ភាគច្រើននៃកម្មវិធីនេះ គឺ MS Word ដែលនរណាៗក៏ស្គាល់នឹងប្រើប្រាស់។

ពេលនេះយើងនឹងលើកឡើងនូវ Word add-in សំខាន់ៗដែលជាជំនួយដល់ការងារប្រចាំថ្ងៃ ហើយអ្នកប្រើវាបានដោយមិនគិតថ្លៃ

ឬការអាចចំណាយត្រឹមបន្តិចបន្តួចតែប៉ុណ្ណោះដែលយើងអាចទទួលយកបាន។
១: Microsoft Mathematics Add-in (សំរាប់គណិតវិទ្យា)



អ្នកតែងមានការលំបាកក្នុងការសរសេរនូវសមីការ ឬ វិធីគណនាជាមួយWordមានទេ?
ប្រសិនបើរាល់ថ្ងៃអ្នកតែងជួបការលំបាកក្នុងការសរសេរជាទំរង់ប្រភាគ ឬទំរង់គណិតវិទ្យាណាមួយនោះ។
សូមអ្នកសាកល្បងជាមួយ Microsoft Mathematics Add-in ដែលបានផ្ដល់ដោយMicrosoft Download Center។
Add-in នេះដើរបានទាំង Word នឹង OneNoteហើយផ្ដល់អោយយើងនូវបណ្ដុំកន្សោមរូបមន្តគណិតវិទ្យា,
សញ្ញាគណិតផ្សេងៗ ជាច្រើន។អ្នកអាចបន្ថែមវាទៅក្នុងទៅក្នុងសមីការរបស់ខ្លួនអោយតាមរូបរាងកន្សោមគណិតវិទ្យាដែល
អ្នកចង់បាន។
ហើយ add-inនេះក៏ ផ្ដល់ដល់អ្នកប្រើនូវមុខងារជំនួយដល់ការគណនា ដូចជាអនុគមន៏ស្មុគ្រស្មាញ, ធ្វើការជាមួយ
កន្សោមពីជគណិ,ក្រហ្វិក2-D នឹង 3-D នឹងរួមមានមុខងារជាច្រើនទៀត,.
២: Classic Menu for Word 2010

បើអ្នកមិនចូលចិត្តនូវផ្ទៃប្រសព្វចាស់របស់Word អ្នកអាចសាកល្បងវា ព្រោះមានភាពងាយស្រួលក្នុងការបើmenu។
តែបើWord 2010 គឺមានClassic Menuរួចស្រេច។
៣: More Add-in 4.2

ពេលអ្នកចង់ដាក់បង្ហាញនូវអត្ថន័យសំខាន់មុនដូចជាសេចក្ដីនែនាំ រួចពេលអ្នកចុចលើនឹងបង្ហាញន័យលំអិត។
បើសិនជាអ្នកមានតំរូវការដូច្នេះសូមប្រើ More Add-in 4.2 ដាក់អោយប្រើសាក១០ដង បន្ទាប់មកបើអ្នកចង់ប្រើថែមទៀត
អ្នកត្រូវទិញlicense តាមអ៊ីធើណែតជាមួយតំលៃ $19.99.
៤: Chemistry Add-in for Word(សំរាប់គីមី)

នេះជា add-in មួយផ្សេងទៀតសំរាប់ការសរសេរគីមីវិទ្យា។
Chemistry Add-in for Word ផ្ដល់អោយអ្នកនូវ និមិត្តសញ្ញាគីមីសំរាប់ធ្វើជាសមីការគីមីឬ រូបមន្តគីមី។យើងក៏អាចបង្កើត
ក្រាហ្វិចគីមី 2D ,ងាយស្រួលបំផុតក្នុងការធ្វើការជាមុខវិជ្ជាគីមី។កម្មវិធីនេះប្រើដោយមិនគិតថ្លៃដោយថែម Chemistry
Add-in សំរាប់ Word របស់អ្នក វាផ្តល់ជូនដោយ Microsoft Education Labs.
៥: PowerWord 1.0

សំខាន់សំរាប់អ្នកធ្វើការក្នុងការចងក្រងនូវពត៌មានសំខាន់ៗពីច្រើប្រភពសំខាន់ដូចជា – Wikipedia, Google, YouTube,… –
ពេលអ្នករកឃើញ អត្ថបទ ឬ រូបភាព ដែលទាក់ទងការងាររួចអ្នកបញ្ចូលវា។
អ្នកអាចក៏អាចប្រើ To-Do List Manager ដើម្បីបង្កើតបញ្ចីមាតិការពត៌មានសំខាន់ៗ រូចតែងនិពន្ធលំអិតតាមមាតិការនេះ។
វាជាមុខងារយ៉ាងពិសេស សំរាប់ធ្វើការម្នាក់ឯងឬការងារជាក្រុម។
ចំនុចពិសេសរបស់កម្មវិធីប្រើបានដោយមិនគិតថ្លៃ។
ដូច្នេះយើងបានបរិយាយនូវ add-inចំនួន5សំរាប់តែងនិពន្ធលើWord 2010.
តើអ្នកចូលចិត្ត add-inមួយណា?តើអ្នកមានដឹងadd-inប្រើមិនគិតថ្លៃទេ?
បើដឹងសូមអ្នកទាំងចែករំលែកគ្នាបន្ថែម។

Related Posts Plugin for WordPress, Blogger...