គន្លឹះដោះសោ Modem USB 3G Huawei

តើធ្វើដូចម្តេចទៅដើម្បីដោះសោ Modem USB 3G Huawei ទៅតាមប្រភេទផ្សេងៗ?
ចំលើយមានដូចខាងក្រោម៖
១.មុនដំបូងកត់លេខសំងាត់របស់ IMEI(International Mobile Equipment Identity)ដែលមាននៅក្នុងសំបក
Modem USB 3G Huawei ដើម្បីបំពេញក្នុងប្រអប់ Enter IMEI ក្នុងគោលបំណងទាញយក Unlock code។


២. បន្ទាប់មកយើងត្រូវពិនិត្យនិងសាកល្បងអោយបានត្រឹមត្រូវថាវាអាចដំណើរការបានល្អជាមួយនឹង
Original SIM Card ដែរឬទេ?

៣. ក្រោយពីភ្ជាប់អ៊ីនធឹណេតជាមួយ Original SIM Card អ្នកត្រូវចូលគេហទំព័រ http://a-zgsm.com/huawei.php
នៅពេលដែលចូលគេហទំព័រនេះរួចហើយចូរវាយលេខ IMEI(International Mobile Equipment Identity) ដែល
អ្នកបានកត់ទុកនៅក្នុងចំណុចទី១ និងវាយលេខនៅក្នុងប្រអប់ Security Code បន្ទាប់មកចុច Calculator ដើម្បី
ទាញយកលេខសំងាត់របស់ Unlock។

៤. ក្រោយពីយើងទទួលបានលេខកូដសំងាត់ហើយ សូមប្តូរ Original SIM Card ទៅ SIM Card របស់
ក្រុមហ៊ុនផ្សេងពេលនោះវានឹងបង្ហាញប្រអប់មួយដើម្បីបំពេញលេខរបស់ Unlock ក្រោយពីបំពេញរួចសូមចុច OK។

៥. បន្ទាប់ពីយើងធ្វើបានសម្រេចពីរបៀបទី១ដល់ទី៤ សូមបើកកម្មវិធីរបស់ Modem USB 3G Huawei
ដែលមានស្រេចស្រាប់នៅក្នុង Modem USB(Universal Serial Bus) និមួយៗដោយគ្រាន់តែ Configuration
APN(Access Point Name)ទៅតាមប្រភេទ របស់ក្រុមហ៊ុននិមួយៗជាការស្រេច។
ដើម្បីឲ្យកាន់តែច្បាស់លាស់ថាModem USB 3G Huaweiរបស់អ្នកអាចប្រើបានគ្រប់ ប្រភេទ​ SIM Card ដែរឬទេ?
សូមអ្នកទាញយកកម្មវិធី DC-Unlocker client តាមរយះhttp://www.mediafire.com/download.php?iedco27gfduo6cs
រួចដំទ្បើងវានឹងបង្ហាញដូចខាងក្រោម៖

គួកត់សម្គាល់ផងដែរថារបៀបដោះសោរបស់ Modem USB 3G Huawei ខាងលើមិនអាចធ្វើទៅបានគ្រប់
ប្រភេទ Modemនោះទេវាគ្រាន់តែជាជំនួយខ្លះៗសម្រាប់លោកអ្នក៕

Related Posts Plugin for WordPress, Blogger...