ប្រសិនបើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកអត់មាន DVD-ROM ទេហើយអ្នកចង់ ដំឡើងថ្មីទាំងស្រុងនូវប្រពន្ធ័ដំណើរការ នោះអ្នកត្រូវនឹកឃើញភ្លាមទៅដល់ USB វាអាចប្រើជំនួស DVD-ROM ក្នុងការដំឡើងប្រពន្ធ័ដំណើរការបានប៉ុន្តែ USB ដែលអ្នកយកមកប្រើត្រូវមានទំហំផ្ទុកទិន្នន័យ 4GB ឡើងទៅពីព្រោះ Windows 7 មានបរិមាណជិតទៅដល់ 4GB ។
ជំហានទី១ : បង្កើត USB Boot ដែលមាន File Winodws 7 installer
-ជាដំបូងអ្នកត្រូវមាន file ISO របស់ Windows 7 ។នៅលើ internet មានច្រើនប្រភេទណាស់ Windows 7 អ្នកអាចជ្រើសរើសយកប្រភេទណាមួយដែលអ្នកពេញចិត្តរួចទាញវាយកមក។
-ដើម្បីចំលង file ISO របស់ Windows 7 ទៅក្នុង USB ហើយដំណើរការដូច DVD អ្នកអាចប្រើកម្មវិធី Windows 7 USB/DVD Download Tool(អ្នកត្រូវដំឡើងកម្មវិធីនេះទៅក្នុងម៉ាស៊ីនកុំព្យូទ័រដែលប្រើសំរាប់ចំលង Windows 7 ទៅក្នុង USB) ។ឧបករណ៍នេះតំរូវអោយម៉ាស៊ីនកុំព្យូទ័ររបស់អ្នកដើរដោយប្រពន្ធ័ដំណើរការ Windows XP SP2 ឡើងទៅប្រសិនបើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកដើរដោយ Windows XP នោះអ្នកត្រូវតំឡើងបន្ថែមកម្មវិធី .NET Framework 2.0 និង Microsoft Image Mastering API V2.
-បន្ទាប់មកអ្នកត្រូវ Format USB ជាទំរង់ NTFS ដោយចុច mouse ស្តាំលើ USB រូចជ្រើសយក Format ពេលនោះវាលេចចេញផ្ទាំងមួយដូចរូបខាងក្រោមៈ
3.ពេលដែលអ្នកចុចយក Properties នោះផ្ទាំង USB Device Properties លេចចេញមកបន្ទាប់មកចុចលើពាក្យ Policies រូចជ្រើសយក Optimize performance រួចចុក OK មើលរូបខាងក្រោមៈ
ពេលដែលអ្នកអនុវត្តន៍តាមរបៀបខាងលើបានសំរេចហើយនោះនៅត្រង់ប្រអប់ Filse system (រូបភាពទី១) និងលេចចេញប្រភេទ NTFS អោយលោកអ្នករើសយក។
- ជាបន្តមកទៀតអ្នកដំណើរការកម្មវិធី Windows 7 USB/DVD Download Tool កម្មវិធីនេះលេចចេញដូចរូបខាងក្រោមៈ
បន្ទាប់មកចុចយក Browse ដើម្បីចូលទៅជ្រើសយកកន្លែងដែលយើងរក្សាទុក file ISO របស់ Windows 7 ដូចរូបខាងក្រោមៈ
ដូច្នេះអ្នកបានសំរេចជំហានទីមួយក្នុងការបង្កើត USB Boot ដែលមានផ្ទុក File Windows 7 installer ដែលអាចអោយអ្នកយកទៅដំឡើង Windows 7 បានតាមរយៈ USB នេះ។
ជំហានទី២: ចាប់ផ្តើមដំឡើង Windows 7 ដោយប្រើ USB ខាងលើៈ
អ្នកត្រូវប្រាកដថាម៉ាស៊ីនកុំព្យូទ័ររបស់អ្នកអាច boot ពី USB បាន។ដើម្បីអាចអោយ boot ពី USB បានអ្នកចូលទៅក្នុង Bios រូចចូលទៅកែត្រង់ចំនុច First Boot Device ជ្រើសយក USB ។បន្ទាប់មកយើង ដោត USB ខាងលើទៅនិងកុំព្យូទ័ររូចហើយ Restart ម៉ាស៊ីនកុំព្យូទ័រដូច្នេះម៉ាស៊ីននិងចាប់ផ្តើមដំណើរការតំឡើង Windows 7 ពី USB ពីដំណាក់កាលមួយទៅដំណាក់មួយរហូតដល់ចប់។








