ចាក់សោ​កម្មវិធី​សំខាន់​ៗ​ជាមួយ AppsLock

AppsLock
តើ​អ្នក​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​បើក​កម្មវិធី​ក្នុង BlackBerry របស់​អ្នក​មែន​ទេ? ពេល​នេះ​អ្នក​អាច​រីករាយ​ជាមួយ​កម្មវិធី​ការ​ពារ​ដោយ​ប្រើ Password ក្នុង​ការ​កំណត់​មិន​ឲ្យ​អ្នក​ផ្សេង​បើក​កម្មវិធី​ណាមួយ​នៅ​លើ​ទូរស័ព្ទ​ របស់​អ្នក​ ដោយ​មាន​មុខងារ​ពេញ​លេញ និង​មិន​ចាំ​បាច់​បង់​ប្រាក់​ឡើយ។

រាល់​កម្មវិធី​ដែល​អ្នក​ចង់​ការពារ​ អ្នក​អាច​ប្រើ Password ចាក់សោ​បាន។

ខាង​ក្រោម​នេះ គឺ​ជា​លក្ខណៈ​ពិសេស​ៗ​ ដែល​មាន​នៅ​ក្នុង​កម្មវិធី​ AppLock៖
-ចាក់សោ​រាល់​កម្មវិធី​ដែល​ដំឡើង​ក្នុង BlackBerry ដូចជា BlackBerry Messenger, Gmail និង Facebook ជាដើម
-ចាក់សោ SMS និង MMS
-ចាក់សោ call logs, address book, calendar
-ស្រួល​ប្រើ​ ជាមួយ​ផ្ទាំង​ប្រើ​ស្រស់​ស្អាត
-អាច​ចាក់សោ​កម្មវិធី​ទាំង​កម្មវិធី​ក្នុង​ម៉ាស៊ីន​ដើម និង​កម្មវិធី​ដំឡើង​ក្រោយ
-អាច​ចាក់សោ​ទាំង​កម្មវិធី​ដែល​ដំឡើង​ក្នុង Phone Memory
-អាច​គ្រប់គ្រង​ពេញ​លេញ​លើ​ BlackBerry របស់​អ្នក។
អាច​ដំណើរ​ការ​បាន​លើ៖ BlackBerry
ទំហំ៖ 105 KB
កំណែ​ប្រែ៖ 1.5.0
ថ្ងៃ​ចេញ៖ ៣០ កក្កដា ២០១១
អាច​ទាញ​យក​បាន​ពី៖ appworld.blackberry.com

Related Posts Plugin for WordPress, Blogger...