ឯកសារ ឬទិន្នន័យមួយចំនួនពិតជាមិនអាចឲ្យអ្នកទីពីរ ណាម្នាក់អាចមើលបានទេ ដូច្នេះមានអ្នកប្រើប្រាស់មួយចំនួនបានចាត់វិធានការដាក់លេខសម្ងាត់លើFolder...
ដើម្បីរក្សាPrivacy របស់ខ្លួន។ ការចាក់សោលើFolder មានច្រើនវិធី ប៉ុន្តែសម្រាប់លេខនេះ Sabay សូមលើកយកការដាក់Password ដោយប្រើកម្មវិធីWinRar/WinZip។
ចង់ដឹងធ្វើរបៀបម៉េច តាមដាន និងអនុវត្តន៍ទាំងអស់គ្នា៖
ជំហានទី១៖ ដំឡើងកម្មវិធីWinRar/WinZip លើម៉ាស៊ីនរបស់អ្នក។
ជំហានទី២៖ Right Click លើFolder ឬបង្កើតFolder ថ្មី (ដោយគ្រាន់តែចុចRight Click>New> Folder)> Add to archive…
***ចំណាំ៖ កុំភ្លេចTick លើជម្រើស Encrpt file names (សូមមើលត្រង់កន្លែងដាក់សញ្ញាព្រួញក្នុងរូប)
ជំហានទី៥៖ ក្រោយពីជំហានទាំង ៤ខាងលើចប់សព្វគ្រប់ហើយ សូមចុចប៊ូតុង OK នោះបញ្ជាក់ថាFolder ដែលអ្នកចង់ដាក់Password នោះដាក់បានសម្រេចហើយ។
ពេលPassword វាយត្រូវអ្នកអាចបើកFolder ដោយបង្ហាញបែបនេះ
***ក្នុងករណីលេខសម្ងាត់ដែលអ្នកវាយបញ្ចូលមិនត្រឹមត្រូវ វានឹងលោតMsgbox មួយបញ្ជាក់ថាលេខសម្ងាត់នេះពុំត្រឹមត្រូវទេ។
ករណីវាយលេខសម្ងាត់ខុស
***បញ្ជាក់៖ ករណីដាក់Password ឲ្យFolder នេះគ្រាន់តែការពារការបើកពីជនទីពីរប៉ុណ្ណោះ ប៉ុន្តែយើងអាចលុបបានដូចធម្មតា(ព្រោះករណីលុបមិនបានទាមទារPassword អ្វីទាំងអស់។ សូមមើលវីដេអូ ដើម្បីឲ្យកាន់តែច្បាស់៖








