ណាគេ​អត់​ទាន់​ចេះ​ប្រើ​ Shortcut Key ក្នុង Windows?

keyboard-shortcuts-photoshop-cs5
កុំព្យូទ័រ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​សម្រាប់​សិស្ស​ និស្សិត​ និង​អ្នក​ធ្វើ​ការ​ងារ។ អ្វី​ដែល​អ្នក​ប្រើ​ជា​ប្រចាំ​នោះ​ គឺ Windows អញ្ចឹង​តើ​អ្នក​ដឹង​ Shortcut Key អ្វី​ខ្លះ ពី​ Windows? ពេល​នេះ Sabay សូម​នាំ​ប្រិយមិត្ត​មក​ជួប​ជាមួយ​នឹង Shortcut key ងាយ​ៗ។

អ្វី​ដែល​អ្នក​ប្រើ​ជា​ប្រចាំ​នោះ​ គឺ Windows អញ្ចឹង​តើ​អ្នក​ដឹង​ Shortcut Key អ្វី​ខ្លះ ពី​ Windows?
ពេល​នេះ Sabay សូម​នាំ​ប្រិយមិត្ត​មក​ជួប​ជាមួយ​នឹង Shortcut key ងាយ​ៗ​ ដែល​អាច​ប្រើ​ប្រាន​ជា​ប្រចាំ និង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ការ​ងារ៖


ShortCut Key
មុខងារ
Windows Key
បើក Start Menu
Windows Key + Dលាក់​កម្មវិធី​កំពុង​បើក និង បង្ហាញ Desktop
Windows Key + Eបើក Windows Explorer
Windows Key + Fបង្ហាញ Find all files dialog box
Windows Key + Lចាក់សោ Desktop
Windows Key + Mលាក់​រាល់​ផ្ទាំង​កម្មវិធី​ដែល​បើក
Windows Key + Shift + Mបង្ហាញ​ផ្ទាំង​កម្មវិធី​ដែល​បាន​លាក់​ទាំង​អស់
Windows Key + Rបើក Run Command
Windows Key + F1បើក Help Menu
Windows Key + Pause/Breakបង្ហាញ System Properties
Windows Key + Tabបង្វិល​ផ្ទាំង​កម្មវិធី​ដែល​បើក
Alt + F4បិទ​ផ្ទាំង​កម្មវិធី​ដែល​បើក
Alt + Enterបង្ហាញ Properties របស់ File ដែល​បាន​ជ្រើសរើស
Alt + PrintScreen SysRqថត​យក​រូប​ផ្ទាំង​កម្មវិធី​ដែល​បើក(មិនមែន​ផ្ទៃ​Background ខាងក្រោយទេ)
ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ សូម​សាកល្បង​ប្រើ​រាល់​shortcut key ដែល​បាន​បង្ហាញ​នេះ​ទៅ ហើយ​រាល់​មុខងារ​ប្រើប្រាស់​Key ផ្សេង​ៗ​ទៀត Sabay នឹង​ជម្រាប​ជូន​បន្ថែម៕

Related Posts Plugin for WordPress, Blogger...