ក៏ប៉ុន្ដែ នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 7 លោកអ្នកអាចកំណត់ឱ្យកម្មវិធីផ្សេងៗតួយ៉ាង media player browser email Java VM និង instant messaging និងកម្មវិធីផ្សេងទៀតឱ្យងាកត្រលប់មករកការកំណត់ដូចពីដើមដំបូង បាន ។
សូមមើលជំហានខាងក្រោម ៖
១. ចុចប៊ូតុង Start រួចយក Defaults Program ។
២. បន្ទាប់មកចុចនៅលើ Set program access and computer defaults ។
៣. នៅក្នុងផ្ទាំងខាងក្រោម លោកអ្នកមានជម្រើសធ្វើការកំណត់ទៅលើប្រភេទនៃកម្មវិធីនីមួយៗ ។
Microsoft Windows : សម្រាប់មុខងារនៃប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Microsoft ។
Non Microsoft : សម្រាប់មុខងាររបស់កម្មវិធីដែលមិនមែនបង្កើតដោយក្រុមហ៊ុន Microsoft ។
Custom : សម្រាប់មុខងាររបស់កម្មវិធីលាយបញ្ចូលគ្នាផ្សេងទៀត ៕








