ចំពោះគណនី Gmail សូមពិនិត្យមើលគន្លឹះក្នុងផ្លាស់ប្ដូរ Password ដូចខាងក្រោម ៖
១. ដើម្បីធ្វើការផ្លាស់ប្តូរបាន សូមចូលទៅកាន់គណនី Gmail របស់លោកអ្នក រួចចុចលើសញ្ញាស្ពឺនៅផ្នែកខាងស្ដាំនៅខាងលើ ហើយយកពាក្យ Mail Settings ។
២. សូមទៅកាន់ផ្ទាំង Accounts and Import ហើយចុច Change password ។
៣. នៅក្នុងផ្ទាំងមួយថ្មីទៀត សូមលោកអ្នកវាយបញ្ចូល password ចាស់ នៅក្នុងប្រអប់ Currentpassword បន្ទាប់មក សូមវាយបញ្ចូល Password ថ្មីដែលលោកអ្នកចង់ប្តូរទៅរកនៅក្នុងប្រអប់ New password រួចហើយវាយបញ្ចូល Password ថ្មីដដែលទៅក្នុងប្រអប់របស់ Confirm new password ដើម្បីជាការបញ្ជាក់បន្ថែម ។
៤. ជាចុងក្រោយ សូមចុចប៊ូតុង Save ជាការស្រេច ៕








