របៀប​​ប្តូរ​ Font នៅលើ​គេហទំព័រ

ប្រសិន ​​កំពុង​​ចូល​​ទស្សនា​​គេហទំព័រ ឬ​កំពុង​អាន​សារ​អេឡិច​ត្រូនិច​​ណាមួយ​នៅក្នុង​កម្មវិធី Internet Explorer ហើយ​​ស្រាប់​តែ​មាន​បញ្ហា​​ពិបាក​ដោយសារ​តែ​​បញ្ហា​ពណ៌​​របស់​ទំព័រ ​ឬ ​Font អក្សរ​មាន​លក្ខណៈ​តូច​ពេក លោកអ្នក​​​មាន​​ជម្រើស​​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ​ដោយ​ខ្លួន​ឯង​តាមរយៈ​ ជំហាន​ខ្លីៗ​ដូច​ខាងក្រោម ។

  ១. សូម​ចុច Tool រួច​ជ្រើសរើស​យក Internet options ។

២. នៅក្នុង​ផ្ទាំង General សូម​ចុច​ប៊ូតុង Accessibility ។

៣.  សូម​ជ្រើស​រើស​យក Ignore font sizes specified on Web pages និង Ignore Colors specified on Web pages បន្ទាប់​មក​ សូម​ចុច​ប៊ូតុង OK ។

ប្រសិន​បើ​លោកអ្នក​ចង់​ផ្លាស់​ប្តូរ​ទំហំ Font សូម​ចុច View នៅ​ខាងលើ​ រួច​​ចុច Text size ហើយ​ជ្រើសរើស​ប្រភេទ​ដែល​លោកអ្នក​ពេញ​ចិត្ត ៕

Related Posts Plugin for WordPress, Blogger...