ជាការពិតទៅ វាមិនមែនជាបញ្ហាទេ
ប៉ុន្តែវាគ្រាន់តែជាលក្ខណៈមូយនៅក្នុង Windows 7 និង Windows Vista
ប៉ុណ្ណោះ ។ Windows 7 និង Windows Vista
អនុញ្ញាតិអោយយើងធ្វើការបង្ហាញ ឬលាក់អក្សរ Drive ក្នុង Windows
Explorer ។
បើទោះបីវាជាលក្ខណៈមូយនៅក្នុង Windows 7 និង Windows Vista
ក៏វាអាចបង្កើតជាបញ្ហាខ្លះៗដល់យើងដូចជាយើងមិនដឹងថាតើ Drive
មួយណាជា Drive C ឬ D ដោយវាគ្រាន់តែបង្ហាញឈ្មោះរបស់ Drive
តែប៉ុណ្ណោះ ។
ខាងក្រោមនេះគឺជាផ្ទាំងនៅក្នុង Windows Explorer ដែលមិនបានបង្ហាញអក្សររបស់ Drive ៖
![]() |
ដូចនេះដើម្បីបង្ហាញអក្សរ Drive យើងធ្វើដូចខាងក្រោម ៖
១. បើក Windows Explorer ចុចទៅលើប៊ូតុង "Organize" បន្ទាប់មកជ្រើសរើសយក "Folder and search options" ។
២. ចូលទៅក្នុង "View" នៅក្នុងផ្នែក "Advanced settings" យើងឃើញការជ្រើសរើសមួយគឺ "Show drive letters" បន្ទាប់មកយើងដាក់សញ្ញា (√) ដូចក្នុងរូបភាព ។
![]() |
៣. វាអាចនឹងមិនត្រូវបានដាក់សញ្ញា (√) ដូច្នេះយើងធ្វើការដាក់សញ្ញា (√) រួចចុចប៊ូតុង Apply ។
៤. ឥឡូវនេះយើងនឹងឃើញអក្សររបស់ Drive នៅក្នុង Windows Explorer ។
![]() |
ម្យ៉ាងវិញទៀតយើងអាចធ្វើការកែប្រែតាមរយៈ Registry ដើម្បីបង្ហាញអក្សរ Drive ។
១. វាយ regedit ចូលក្នុង RUN ចុច Enter បន្ទាប់មកវានឹងបង្ហាញផ្ទាំង Registry Editor ។
២. ចូលទៅតាមរយៈគន្លឹះខាងក្រោម ៖
HKEY_CURRENT_USERSoftwareMicrosoftWindowsCurrentVersionExplorer
៣. ក្នុងផ្នែកខាងស្ដាំ យើងចុច Mouse ស្ដាំរួចរកមើលពាក្យ DWORD (32-bit) Value រួចធ្វើការប្តូរឈ្មោះវាដោយដាក់ថា ShowDriveLettersFirst ។
![]() |
៤. បន្ទាប់មកធ្វើការកំណត់តំលៃទៅអោយវា ។ ដើម្បីដាក់តំលៃឱ្យវា យើងចុចពីរដង ហើយកំណត់ដូចខាងក្រោម ៖
លេខ 0 បង្ហាញអក្សរ Drive បន្ទាប់ពីឈ្មោះ Drive (Default)
លេខ 1 បង្ហាញអក្សរ Local drive បន្ទាប់ពីឈ្មោះ Drive ប៉ុន្តែអក្សរ Drive ឆ្ងាយពីខាងមុខឈ្មោះ Drive
លេខ 2 លាក់អក្សរ Drive
លេខ 4 បង្ហាញអក្សរ Drive ខាងមុខឈ្មោះ Drive
សម្គាល់ ៖ បន្ទាប់ពីធ្វើការកំណត់ ត្រូវ Restart ម៉ាស៊ីនកុំព្យួទ័រ ៕













