របៀបទល់ស្កាត់ការឆ្លងនៃមេរោក

រហូត ​មក​ទល់​ពេល​នេះ មេរោគ​នៅ​តែ​ជា​កម្មវិធី​មួយ​ដ៏​​មាន​គ្រោះថ្នាក់​​បំផុត​សម្រាប់​ម៉ាស៊ីន​ កុំព្យូទ័រ​ទាំងអស់​នៅ​គ្រប់​ទីកន្លែង ។ ទោះជា​យ៉ាងណា​ លោក​អ្នក​អាច​ការពារ​វា​មិន​ឱ្យ​ឆ្លង​មក​លើ​​ដំណើរការ​ម៉ាស៊ីន​​កុំព្យូទ័រ​ ​បាន​ ប្រសិន​បើ​លោកអ្នក​សាកល្បង​ជាមួយ​​​ដំណោះស្រាយ​ដូច​ខាងក្រោម ។

ទីមួយ ៖ ត្រូវ​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​​ជាប់​ជានិច្ច​ពីព្រោះ​វា​​អាច​ ប្រាប់​លោកអ្នក​​អំពី​​វត្តមាន​នៃ​មេរោគ និង​មាន​លទ្ធភាព​​លុប​កម្មវិធី​​គ្រោះ​ថ្នាក់​ផ្សេងៗ​នៅលើ​កុំព្យូទ័រ​ ។ សូម​ចាំ​ថា លោកអ្នក​ត្រូវ​ Update កម្មវិធី​កម្ចាត់​មេរោគ​ជា​ប្រចាំ ។

ទីពីរ ៖ មិន​ត្រូវ​បើក​សារ​អេឡិច​ត្រូនិច​ណា​ដែល​លោកអ្នក​មិន​ស្គាល់ ជាពិសេស​ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ​សារ​​ពីព្រោះ​​វា​អាច​បង្កប់​នូវ​​ កម្មវិធី​ដែល​​មិន​ល្អ​សម្រាប់​ ។ លោកអ្នក​អាច​​​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​ជាមុន​ប្រសិន​បើ​លោកអ្នក​ ចង់​ទាញ​យក​វា​មក​បើក​មើល ។

ទីបី ៖ ត្រូវ​កាត់​ប​ន្ថយ​ការ​​បញ្ជូន​ទិន្នន័យ​ទៅមក​ រវាង​កុំព្យូទ័រ​មួយ​ទៅ​កុំព្យូទ័រ​តាម​រយៈ USB ។ ជា​ការ​​ប្រសើរ លោកអ្នក​គួរ​ Scan ​មេរោគ​ជាមុន​សិន​មុន​នឹង​ប្រើប្រាស់ ។

ទីបួន ៖ ប្រយ័ត្ន​ចំពោះ​​ការ​ទាញ​យក​ឯកសារ​ រឺកម្មវិធី​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ប្រភព​វែបសាយត៍​មិន​ច្បាស់​លាស់ ។

ទី​ប្រាំ ៖ ត្រូវ​ឧស្សាហ៍​ធ្វើការ Backup ​ទិន្នន័យ​​សំខាន់​ៗ​នៅមុន​ពេល​មេរោគ​ឆ្លង​រាល​ដាល​ពីព្រោះ​​នៅពេល​​ខ្លះ ​ឯកសារ​របស់​លោកអ្នក​អាច​តម្លៃ​ថ្លៃ​ជាង​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​លោកអ្នក​ កំពុង​ប្រើ​ទៀត​ក៏​មាន ៕

Related Posts Plugin for WordPress, Blogger...