គណនី
Gmail
តែងផ្ដល់លក្ខណៈពិសេសជាច្រើនចំពោះលោកអ្នកដែលប្រើប្រាស់គណនីនេះ
តាមរយៈកម្មវិធីបើកអ៊ីនធឺណិត Chrome និង Mozilla Firefox ។
ជំនួសឱ្យការចុច Attach a file ដើម្បីស្វែងរកឯកសារសម្រាប់ផ្ញើ
ឥឡូវនេះលោកអ្នកអាចចំណេញពេលវេលាច្រើនជាងមុខដោយគ្រាន់តែជ្រើសរើស
ឯកសារយកមកទម្លាក់នៅក្បែរនោះ ។សូមមើលជំហានខាងក្រោម៖
១. សូមបើកគណនី Gmail រួចចុច Composse Mail ដើម្បីផ្ញើសារ ។
២. បន្ទាប់មកសូមបើកផ្ទាំងឯកសារដែលលោកអ្នកចង់ផ្ញើ ហើយលោកអ្នកគ្រាន់តែទាញឯកសារនោះមកទម្លាក់នៅក្បែរនោះ។
៣. សូមដាក់ឯកសាររបស់លោកអ្នកនៅទីនោះដើម្បីបញ្ចប់ដំណើរការ Attach ។
៤. ប្រសិនបើមានឯកសារច្រើន លោកអ្នកក៏អាចជ្រើសរើស (select) ពួកវាយកមកភ្ជាប់នៅក្នុងគណនីបាននៅក្នុងពេលតែមួយ ។
ចំណាំ ៖ វិធីសាស្ត្រខាងលើប្រើប្រាស់បានតែចំពោះកម្មវិធី Chrome និង Firefox ប៉ុណ្ណោះ ៕









