យោងតាមប្រកាសផ្សាយរបស់គេហទំព័រ សហគមន៍ Mozilla ខ្មែរ បានឲ្យដឹងថា «នៅពេលនេះកម្មវិធី Firefox ជំនាន់ 12.0 Beta មានជាភាសាខ្មែរហើយ» យើងអាចធ្វើការទាញយកទៅប្រើប្រាស់បានដោយសេរី និងឥតគិតថ្លៃផងដែរ។នៅក្នុងអត្ថបទដើម ឯ គេហទំព័រសហគមន៍នោះ ក៏មានការសំណូមពរឲ្យអ្នកប្រើប្រាស់ទាំងអស់គ្នា មេត្តាសហការគ្នាជួយផ្ដល់មតិកែលម្អការបកប្រែ ឲ្យកាន់តែមានភាពច្បាស់លាស់ និងល្អថែមទៀត។

តើអ្នកបានត្រៀមខ្លួនក្នុងការប្រើប្រាស់ Firefox 12.0 Beta ជាភាសាខ្មែរហើយឬនៅ?
ប្រភពព័ត៌មាន | ទាញយក Firefox 12.0 Beta ជាភាសាខ្មែរ









