តើ
លោកអ្នកធុញទ្រាន់នឹងការចុចបិទកុំព្យូរទ័រដោយខ្លួនឯងដែរឬទេ ?
ជាមួយប្រព័ន្ធប្រតិបត្តិការ Windows 7
លោកអ្នកមានជម្រើសក្នុងកំណត់មុខងាររៀបចំពេលវេលាជាក់លាក់ណាមួយក្នុង
ការបិទម៉ាស៊ីនកុំព្យូទ័រដោយស្វ័យប្រវត្តិ ។របៀបអនុវត្ត ៖
១. សូមចុចប៊ូតុង Start ហើយវាយពាក្យ scheduled tasks នៅក្នុងប្រអប់ស្វែងរក រួចចុចប៊ូតុង Enter ។
![]() |
២. សូមចុច Create Basic Task ។
![]() |
៣. សូមវាយបញ្ចូលឈ្មោះការងាររបស់លោកអ្នក ហើយលោកអ្នកក៏អាចសរសេរការពិពណ៌នានៅក្នុងប្រអប់ Description បន្ថែមទៀតក៏បាន ។ បន្ទាប់មក សូមចុចប៊ូតុង Next ។
![]() |
៤. ជ្រើសរើសយក Daily ដើម្បីឱ្យវាបិទជារៀងរាល់ថ្ងៃ ហើយបន្ទាប់មក សូមចុចប៊ូតុង Next ។
![]() |
៥. កំណត់កាលបរិច្ឆេទ និង ពេលវេលា ហើយសូមចុចប៊ូតុង Next ។
![]() |
៦. ជ្រើសរើសយក Start a program ហើយបន្ទាប់មក សូមចុចប៊ូតុង Next ។
![]() |
៧. សូមវាយ C:WindowsSystem32shutdown.exe នៅក្នុងប្រអប់ Browse ហើយចុចប៊ូតុង Next ។
![]() |
៨. សូមចុចប៊ូតុង Finish ដើម្បីបញ្ចប់ ៕

















