ប្រសិន
កំពុងចូលទស្សនាគេហទំព័រ
ឬកំពុងអានសារអេឡិចត្រូនិចណាមួយនៅក្នុងកម្មវិធី Internet Explorer
ហើយស្រាប់តែមានបញ្ហាពិបាកដោយសារតែបញ្ហាពណ៌របស់ទំព័រ ឬ
Font អក្សរមានលក្ខណៈតូចពេក
លោកអ្នកមានជម្រើសដោះស្រាយបញ្ហាទាំងអស់នេះដោយខ្លួនឯងតាមរយៈ
ជំហានខ្លីៗដូចខាងក្រោម ។១. សូមចុច Tool រួចជ្រើសរើសយក Internet options ។
![]() |
២. នៅក្នុងផ្ទាំង General សូមចុចប៊ូតុង Accessibility ។
![]() |
៣. សូមជ្រើសរើសយក Ignore font sizes specified on Web pages និង Ignore Colors specified on Web pages បន្ទាប់មក សូមចុចប៊ូតុង OK ។
![]() |
ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរទំហំ Font សូមចុច View នៅខាងលើ រួចចុច Text size ហើយជ្រើសរើសប្រភេទដែលលោកអ្នកពេញចិត្ត ៕












