ជាមួយ
ប្រព័ន្ធប្រតិបត្តិការ Windows XP Windows Vista និង Windows 7
លោកអ្នកមានភាពជាម្ចាស់កម្មសិទ្ធិច្រើនក្នុងការការពារមិនឱ្យ
អ្នកដទៃធ្វើការកែប្រែ
ឬដំឡើងកម្មវិធីផ្សេងៗនៅលើកុំព្យូទ័ររបស់លោកអ្នក ។
ខាងក្រោមនេះគឺជាវិធីងាយៗក្នុងការបិទមិនអោយមនុស្សដទៃអាច
ដំឡើងកម្មវិធីផ្តេសផ្តាស់ដោយមិនមានការអនុញ្ញាតិ ។១. សូមចូលផ្ទាំង Local Group Policy Editor ដោយចុចក្ដារ Windows + R រួចវាយពាក្យ gpedit.msc ហើយចុច OK ។
![]() |
២. សូមចូលទៅកាន់ទីតាំង Computer Configuration > Administrative Template > Windows Component > Windows Installer ។
![]() |
៣. នៅផ្នែកខាងស្តាំ សូមចុចលើឃ្លា Disable Windows Installer ហើយជ្រើសយក Enable បន្ទាប់មកចុចប៊ូតុង OK ។
![]() |
៤. ប្រសិនលោកចង់កំនត់ឱ្យដូចដើមវិញ សូមជ្រើសរើស Not Configured វិញជាការស្រេច ៕












